សូមប្រុងប្រយ័ត្ន! គ្រឿងសម្អាងក្លែងក្លាយ និងសម្ភារបរិក្ខារពេទ្យរាប់សិបតោន ត្រូវសមត្ថកិច្ចបង្ក្រាបបាន នៅខណ្ឌច្បារអំពៅ
ភ្នំពេញ៖ កម្លាំងនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច កាលពីថ្ងៃទី២៥ ខែកមរា ឆ្នាំ២០២១ ម្សិលមិញ បានចុះបង្ក្រាបករណីនាំចូល ស្តុកទុក និងចែកចាយគ្រឿងសម្អាងក្លែងក្លាយ និងសម្ភារបរិក្ខារពេទ្យគ្មានច្បាប់អនុញ្ញាត នៅឃ្លាំងមួយកន្លែង ក្នុងសង្កាត់និរោធ ខណ្ឌច្បារអំពៅ។
ក្នុងកិច្ចប្រតិបត្តិការនេះ សមត្ថកិច្ចចម្រុះ បានដកហូតវត្ថុតាងបាន រួមមាន៖
* សាប៊ូចម្រុះម៉ាកចំនួន ១២៤កេស ស្មើ ២,៧៨៩គីឡូក្រាម
* ទឹកលាងក្រចកចំនួន ៥៥កេស ស្មើ ១,៥៧៥គីឡូក្រាម
* ម៉ាស Medical Face Mask ចំនួន ១,៨០០ប្រអប់
* ម្ជុលជ័រចាក់សេរ៉ូមចំនួន ១,០០០ដើម។
ករណីនេះ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចឲ្យសមត្ថកិច្ចចម្រុះធ្វើការឃាត់ទុកសម្ភារៈទាំងអស់ នៅក្នុងឃ្លាំងជាបណ្តោះអាសន្ន និងបិទផ្លុំបេទីតាំងខាងលើ និងបាននាំតំណាងម្ចាស់ទីតាំងខាងលើ មកនាយកដ្ឋានដើម្បីបន្តនីតិវិធី៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។