នាយរងប៉ុស្តិ៍នគរបាលឃុំសុខចិត្រម្នាក់កំពុង​​​ព្រព្រឹត្តបទល្មេីសព្រៃឈេីយ៉ាងសកម្ម

កំពង់ធំ ៖ តាមប្រភពព័ត៌មានច្បាស់ការណ៏ដែលបងប្អូនប្រជាពលរដ្ឋផ្ដល់មកអោយថ្មីៗនេះ បានបញ្ជាក់ថា នាយរងប៉ុស្តិ៍នគរបាលឃុំសុខចិត្រ ស្រុកសណ្ដាន់ ខេត្តកំពង់ធំ ម្នាក់ដែលមានឈ្មោះ ម៉ៅ ព្រមជាមួយភរិយា កំពុងព្រព្រឹត្តបទល្មេីសបំផ្លាញព្រៃឈេីគ្រប់ទីកន្លែងនៅក្នុងតំបន់ហាមឃាត់។

ប្រភពដដែលបានបន្ថែមថា ប្តីប្រពន្ធមួយគូនេះ កំពុងតែធ្វេីសកម្មភាពអារជ្រៀកឈើនៅក្នុងព្រៃឡង់នឹងតំបន់ហាមឃាត់មួយចំនួនទៀត។ ទោះបីជានាយរងប៉ុស្តិ៍រូបនេះព្រព្រឹត្តបទល្មេីសបំផ្លាញព្រៃឈេីយ៉ាងណា ក៏លោកស្នងការនគរបាលខេត្តកំពង់ធំ មិនមានចំណាត់ការ សុខចិត្តទុកអោយមន្ត្រីនគរបាលរូបនេះដើរបំផ្លាញព្រៃឈើគ្រប់ទីកន្លែង។ ហេតុដូច្នេះហេីយ បានជាប្រជាពលរដ្ឋសង្ស័យថា ឈ្មួញនាយរងប៉ុស្តិ៍រូបនេះមានថវិការបង់ចូលអង្គភាពខ្លះៗហើយបានជាលោកស្នងការខេត្តកំពង់ធំ មិនមានចំណាត់ការបែបនេះ។

ទន្ទឹមនឹងនោះប្រជាពលរដ្ឋបន្តទៀតថា នាយសង្កាត់រដ្ឋបាលព្រៃឈើទំរីងដែលមានឈ្មោះ ឆេង នឹងនាយរងសង្កាត់ឈ្មោះ ឡាយ ក៏បានឃុបឃិតគ្នាជាមួយមេឈ្មួញខាងលើនេះរាប់ឆ្នាំមកហើយ ទើបបទល្មើសទាំងអស់នេះដំណើរការទៅបាន។

សូមជម្រាបថា សកម្មភាពអារជ្រៀកឈើរបស់លោកនាយរងប៉ុស្តិ៍រដ្ឋបាលឃុំសុខចិត្រម្នាក់នេះ បានធ្វើសកម្មភាពទាំង​​​យប់​​​ទាំង​​​ថ្ងៃ រួចហើយដឹកជញ្ជូនឈេីយកមកសាង ដាក់ក្នុងឡានកូរ៉េ ដែលម្ចាស់ឡាននោះឈ្មោះ តារី។ ទង្វើបែបនេះបានធ្វើអោយប្រជាពលរដ្ឋយើងមានការងឿងឆ្ងល់ជាខ្លាំងថា ហេតុអីបានជាមន្ត្រីប៉ូលិសធ្វើសកម្មភាពដឹកជញ្ជូនឈេីបានតាមអំពើចិត្ត  រីឯប្រជាពលរដ្ឋវិញ ដឹកឈេីយកទៅធ្វើផ្ទះបន្តិចបន្តួចសោះ ត្រូវមន្ត្រីនគរបាលចាប់បង្ក្រាបពួកគាត់រហូត៕

Image may contain: outdoor and nature

Image may contain: outdoor

Image may contain: sky, tree, outdoor and nature

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close