លោក Antony Blinken ក្លាយជារដ្ឋមន្ត្រីការបរទេសអាមេរិក
លោកAntony Blinken បទពិសោធខ្ពស់ ក្នុងការទំនាក់ទំនងអន្តរជាតិ គឺជាក្តីសង្ឃឹមរបស់ប្រធានាធិបតីបៃឌិន ក្នុងការស្តាទំនាក់ទំនងជាមួយសហគមន៍អន្កតរជាតិឡើងវិញ ។ នៅថ្ងៃទី ២៦ខែមករា (ពេលវេលានៅអាមេរិក ) ព្រឹទ្ធសភាបានបោះឆ្នោតអនុម័តតែងតាំងលោកAntony Blinken ធ្វើជារដ្ឋមន្ត្រីការបរទេសអាមេរិក ។ ជាមួយនិងសំឡែងគាំទ្រ៧៨ ទល់និង២២ លោកAntony Blinken បានក្លាយជារដ្ឋមន្ត្រី ការបរទេស ទី ៧១របស់អាមេរិក ។
លោក Antony Blinken ជារដ្ឋមន្ត្រីទី៤ ហើយក្នុងរដ្ឋាភីបាលរបស់ប្រធានាធិបតីត្រាំ ត្រូវបានព្រឹទ្ធសភាអនុម័ត។ កន្លនមក ព្រឹទ្ធសភា អាមេរិក ពានអនុម័ត ជ្រើសរើស លោកស្រីJanet Yellen កាន់តំណែងរដ្ឋមន្ត្រីក្រសួង ហិរញ្ញវត្ថុ លោក Lloyd Austin កាន់តំណែងរដ្ឋមន្ត្រីការពារជាតិ និងលោកស្រី Avril Haines អគ្គនាយកចារកិច្ចអាមេរិក ។
លោកAntony Blinken មានរហ័សនាមថាអ្នកការពាំរសសម្ព័ន្ធមិត្តអាមេរិកនៅជុំវិញពិភពលោក នឹងជាទីប្រឹក្សាគោលនយោបាយកិច្ចការបរទេស របស់ប្រធានាធិបតីបៃឌិន ។ តាមគម្រោង លោក Antony Blinkenនឹងស្បថចូលកាន់តំណែងណៅថ្ងៃទី ២៦ខែមករានេះ(ពេលវេលាអាមេរិក)។
នៅក្នុងការសាកសួរនៅព្រឹទ្ធសភា កាលពីថ្ងៃទី ១៩ខែមករា លោកAntony Blinken បានសន្យា ថាពេលចូលកាន់តំណែង លោកនឹងសហការ ចែករំលែកព័ត៌មាន ជាមួយសភា និង រក្សាស្ថានទូតអាមេរិកនៅ ជេរ៉ូសាឡឹម ក៏ដូចជាដោះស្រាយបញ្ហាសំខាន់នៅមជ្ឈិមបូព៌ា ចិន និងរុស្ស៊ី។
លោកAntony Blinken អាយុ៥៨ឆ្នាំ ធ្លាប់ កាន់តំណែងជារដ្ឋលេខាធិការក្រសួងការបរទេស ក្នុងរដ្ឋកាលរបស់អតីតប្រធានាធិបតីអូបាម៉ា។ លោកAntony Blinken ធ្លាប់ធ្វើជាទីប្រឹក្សាឲ្យលោកបៃឌិន ពេលនៅជាប្រធានគណៈកម្មការកិច្ចការបរទេសនៃព្រឹទ្ធសភាអាមេរិក ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។