រកឃើញ​ពលករ​ខ្មែរ​ម្នាក់ ឆ្លង​កូ​វីដ​១៩ តែមាន​ជាសះស្បើយ ៥​នាក់​ទៀត​

ភ្នំពេញ​៖ ក្រសួងសុខាភិបាល នៅ​ព្រឹក​ថ្ងៃទី​២៨ ខែមករា ឆ្នាំ​២០២១ បានបញ្ជាក់​ពី​ការរកឃើញ​ពលករ​ខ្មែរ ដែល​ធ្វើដំណើរ​មកពី​ប្រទេស​ថៃ​ម្នាក់ ឆ្លង​កូ​វីដ​១៩ ខណៈ​មាន​អ្នកជា​សះស្បើយ​ចំនួន ៥​នាក់​ទៀត​។​

​ក្រសួង បញ្ជាក់ទៀតថា អ្នក​ឆ្លង​ជំងឺ​កូ​វីដ​១៩​ថ្មី​នេះ គឺជា​ស្ត្រីជន​ជាតិខ្មែរ​អាយុ ៤២​ឆ្នាំ មាន​អាសយដ្ឋាន​ស្នាក់នៅ​ភូមិ​សាមគ្គី​មានជ័យ សង្កាត់​ប៉ោយប៉ែត ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បានធ្វើ​ដំណើរ​មកពី​ប្រទេស​ថៃ លទ្ធផល​ធ្វើតេស្ត​វត្ថុ​សំណាក​លើក​ទី​០៤ ផ្តល់​ដោយ​វិទ្យាស្ថាន​ប៉ាស្ទ័រ​កម្ពុជា រាជធានី​ភ្នំពេញ គឺ​វិជ្ជមាន​វីរុស​កូ​វីដ​-១៩ ហើយ​បច្ចុប្បន្ន​អ្នកជំងឺ​ត្រូវបាន​ដាក់ឱ្យ​សម្រាក​ព្យាបាល​នៅ​មន្ទីរ ពេទ្យ​បង្អែក​ខេត្តបន្ទាយមានជ័យ​។​

​ចំណែក​អ្នកជា​សះស្បើយ​ទាំង ៥​នាក់​នោះ មាន​ពលករ​ខ្មែរ ៤​នាក់ និង​ស្ត្រីជន​ជាតិខ្មែរ​ម្នាក់ ជា​អ្នកដំណើរ​មកពី​សហរ​ដ្ឋ​អាមេរិក​។ ដោយ​ពួកគាត់​ទទួលបាន​លទ្ធផល​តេស្ត អវិជ្ជមាន​វីរុស កូ​វីដ​-១៩ ចំនួន ២​លើក ត្រូវបាន​អនុញ្ញាត​ឱ្យចេញ​ពី​មន្ទីរពេទ្យ​។​

​សូមជម្រាបថា គិត​ត្រឹម​ព្រឹក​ថ្ងៃទី​២៨ ខែមករា ឆ្នាំ​២០២១​នេះ កម្ពុជា​រកឃើញ​អ្នក​ឆ្លង​កូ​វីដ​១៩ សរុប​ចំនួន ៤៦១​នាក់ ក្នុងនោះ​អ្នក​ព្យាបាល​ជាសះស្បើយ​ចំនួន ៤២៨​នាក់ និង​អ្នកជំងឺ​៣៣​នាក់​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​៕​
 

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close