នគរបាលខេត្តបាត់ដំបង បង្ក្រាបសង្វៀនមាន់ ឃាត់ខ្លួនមនុស្ស ៨នាក់
ខេត្តបាត់ដំបង៖ កម្លាំងនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង កាលពីរសៀល ថ្ងៃទី២៧ ខែមករា ឆ្នាំ២០២១ម្សិលមិញ បានចុះបង្ក្រាបទីតាំងសង្វៀនមាន់មួយកន្លែង និងឃាត់ខ្លួនមនុស្សចំនួន ៨នាក់ នៅចំណុចវាលស្រែ ស្ថិតក្នុងភូមិ ព្រៃស្វាយ ឃុំរាំងកេសី ស្រុកសង្កែ ខេត្តបាត់ដំបង។
ជនប្រព្រឹត្តខាងលើនោះ មានឈ្មោះ ហ៊ូ ឆុន ភេទប្រុស អាយុ៥៩ឆ្នាំ, ឈ្មោះ គឹង ហៀង ភេទប្រុស អាយុ៥៨ឆ្នាំ, ឈ្មោះ យឿម យុត ភេទប្រុស អាយុ៥៧ឆ្នាំ, ឈ្មោះ ហើស តឿ ភេទប្រុស អាយុ៥០ឆ្នាំ, ឈ្មោះ ឆាយ ឈៀង ភេទប្រុស អាយុ៤៦ឆ្នាំ, ឈ្មោះ នាង ធី ភេទប្រុស អាយុ៥៥ឆ្នាំ, ឈ្មោះ ហាន លឿង ភេទប្រុស អាយុ៥៧ឆ្នាំនិងឈ្មោះ ឈឺន តាំងទី ភេទប្រុស អាយុ៥៨ឆ្នាំ។
ចំណែកវត្ថុតាង ដកហូតបាន៖ សង្វៀនសម្រាប់ជល់មាន់ចំនួន២, មាន់ជល់ចំនួន ២ ក្បាល, ស៊ុមសម្រាប់ក្រុងមាន់ចំនួន៣, ឆ្នាំងដាំទឹកសម្រាប់ស្អំមាន់ជល់ចំនួន១, ជញ្ជីងសម្រាប់ថ្លឹងមាន់ជល់ចំនួន១ និងម៉ូតូចំនួន ១១គ្រឿង។ បច្ចុប្បន្ននគរបាលជំនាញ កំពុងអនុវត្តតាមនីតិវិធី៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។