អនុមោទនា​! ថ្ងៃនេះ «​បុណ្យមាឃបូជា​»

​ភ្នំពេញ​៖ ថ្ងៃ​ព្រ​ហ​ស្ប​ត៍ ១៥​កើត ខែមាឃ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ​២៥៦៤ ត្រូវ​នឹង​ថ្ងៃទី​២៨ ខែមករា ឆ្នាំ​២០២០១​នេះ គឺជា​ថ្ងៃបុណ្យ​មាឃបូជា ដែលជា​ពិធីបុណ្យ​មួយ​ដ៏​មាន​សារៈ​សំខាន់បំផុត​នៅក្នុង​ព្រះពុទ្ធសាសនា ដែលជា​សាសនា​របស់​រដ្ឋ​។​

​បុណ្យមាឃបូជា​ប្រារព្ធ​ឡើង ដើម្បី​រំលឹក​ដល់​ថៃ្ង ដែល​ព្រះសម្មាសម្ពុទ្ធ ទ្រង់​ប្រកាស​បង្កើត​ព្រះពុទ្ធសាសនា​ឡើង ក្នុង​លោក​នា​ប្រទេស​ឥណ្ឌា កាលពី​៥៨៨​ឆ្នាំ មុន​គ្រិស្តសករាជ នា​ថៃ្ង​ទី​១៥​កើត ខែមាឃ ក្រោយពី​ការ​ត្រាស់ដឹង​របស់​ព្រះអង្គ​ចំនួន​៩​ខែ​គត់​។

​ព្រះពុទ្ធសាសនា មិន​ត្រឹមតែ​បានធ្វើឱ្យ​បងប្អូន​ប្រជាពលរដ្ឋ​យើង​បាន​រួមរស់​ជាមួយគ្នា​ដោយ​សុខសាន្ត​ខាង​ផ្លូវ​ស្មារតី​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែមទាំង​បានរួម​ចំណែក​យ៉ាងសំខាន់​នៅក្នុង​ការពង្រឹង​សណ្ដាប់ធ្នាប់ សុខសន្តិភាព ស្ថិរភាព​សង្គម ការអភិវឌ្ឍ​លើ​គ្រប់​វិស័យ និង​ថែរក្សា​ការពារ​អត្តសញ្ញាណ​ជាតិ​ទៀតផង​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close