រកឃើញ​សំបុក​សត្វ​ត្រយង​ចង្កំ​ក​-​ស ៥​សំបុក នៅ​ដែនជម្រកសត្វព្រៃ​លំផាត់​

បើតាមអង្គការ Birdlife បានឲ្យដឹងថា សត្វ​ត្រយង​ចង្កំ​កស គឺ​ប្រភេទ​បក្សី​ជិត​ផុត​ពូជ​បំផុត​។ បក្សី​ប្រភេទ​នេះ​បន្ត​ពូជ​នៅក្នុង​រដូវប្រាំង​ចាប់ពី​ខែ ធ្នូ រហូតដល់​ខែមេសា​។ សត្វ​នេះ​មាន​វត្តមាន​និង​ពង​កូន​ជាប្រចាំ​នៅ​ដែនជម្រកសត្វព្រៃ​លំផាត់​។ នា​ដើមរដូវ​កាល​ពង​កូន​ឆ្នាំ​២០២០-២០២១​នេះ ក្រុមការងារ​យើង​បាន​រកឃើញ​សំបុក​សត្វ​ត្រយង​ចង្កំ​កស​បាន​ចំនួន​៥​សំបុក​ហើយ​នៅ​ដែនជម្រកសត្វព្រៃ​នេះ​។
​ការតាមដាន​និង​ស្រាវជ្រាវ​រក​សំបុក​កំពុង​បន្ត​យ៉ាងសកម្ម ជា​លទ្ធផល​សំបុក​មួយ​ត្រូវបាន​រកឃើញថា​បរាជ័យ​ដោយសារ​បក្សី​ផ្សេងទៀត​ស៊ី​ពង ចំណែក​បួន​សំបុក​ទៀត​កំពុង​ក្រាប​ពង យើង​សង្ឃឹមថា​នឹងមាន​សំបុក​ផ្សេងទៀត​នឹងត្រូវ​បាន​រកឃើញ​និង​ធ្វើការ​អង្កេត​តាមដាន​។

​ការបាត់បង់​ទីជម្រក (​ទីតាំង​ពង​កូន និង​រក​ចំណី​) និង​ការរំខាន​ដោយ​សកម្មភាព​មនុស្ស គឺជា​កត្តា​គំរាមកំហែង​ចំបង​ចំពោះ​បក្សី​ប្រភេទ​នេះ​។ ដែនជម្រកសត្វព្រៃ​លំផាត់ ជា​ជម្រក​នៃ​បក្សី​ជាតិ​កម្ពុជា​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close