វៀតណាម រកឃើញ​អ្នក​ឆ្លង​កូ​វីដ​១៩​ថ្មី ៩​នាក់​ទៀត ក្នុង​សហគមន៍​

​វៀតណាម​៖ វៀតណាម​ខាងជើង រួមមាន​ទីក្រុង​ហាណូយ បាន​រកឃើញ​អ្នក​ឆ្លង​ជំងឺ​កូ​វីដ​១៩​ចំនួន​៩​នាក់​បន្ថែម​នៅ​ព្រឹក​ថ្ងៃ​សុក្រ​នេះ ដោយ​ករណី​ឆ្លង​ទាំងអស់​សុទ្ធ តែ​ជាប់​ពាក់ព័ន្ធ​នឹង​ការឆ្លង​ក្នុង​សហគមន៍​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញ ។​

​ជាមួយនឹង​ចំនួន​ថ្មី​នេះ វៀតណាម​មាន​អ្នក​ឆ្លង​កូ​វីដ ១៩​សរុប ១​ពាន់ ៦៥១​ករណី ក្នុងនោះ​អ្នកជំងឺ ៣៥​នាក់​ស្លាប់ និង ១៧៤​នាក់ កំពុង​នៅមាន​វីរុស​កូ​វីដ​១៩​នៅឡើយ​។ មកទល់ពេលនេះ ទីប្រជុំជន​ជី​លី​ញ ដែលមាន​មនុស្ស​ប្រមាណ ២២​ម៉ឺន​នាក់ ត្រូវ​បិទ​ខ្ទប់​២១​ថ្ងៃ នៅពេល​ខេត្ត​ហាយ​ហ្វឿ​ង របស់​ទីក្រុង​នេះ អនុវត្ត​វិធានការ​គម្លាត​សង្គម​នៅ​កំរិត​ខុសៗ​គ្នា​នៅ​ទូទាំង​ខេត្ត ។

បច្ចុប្បន្ន​វៀតណាម បាន​បង្កើន​រយៈពេល​ធ្វើ​ច​ត្តា​ឡី​ស័ក​ពី​១៤​ថ្ងៃ មក​២១​ថ្ងៃ បន្ទាប់ពី​ការផ្ទុះ​កូ​វីដ​១៩ ក្នុង​សហគមន៍ ។ ឆ្លើយតប​នឹង​បញ្ហា​ខាងលើនេះ នាយករដ្ឋមន្ត្រី​វៀតណាម​លោក ង្វៀន សួន​ហ្វុ​ក ក៏បាន​បញ្ជា​អោយ​អ្នក​ជាប់​ពាក់ព័ន្ធ​នឹង​អ្នក​ឆ្លង​ចុង​ក្រោយនេះ ធ្វើ​ច​ត្តា​ឡី​ស័ក​២១​ថ្ងៃ​ជំនួស​អោយ​១៤​ថ្ងៃ​ដូច​សព្វមួយដង ។

​វិធានការ​តឹងរឹង​ជាង​មុននេះ ត្រូវបាន​ប្រកាន់យក​ដោយសារ​វៀតណាម កំពុង​រង​ការវាយប្រហារ​ពី​វីរុស​កូ​រ៉ូ​ណា​ប្រភេទ​ថ្មី​ដូច​នៅ​អង់គ្លេស ដែល​ឆ្លង​លឿន និង​អាច​សម្លាប់​មនុស្ស​ខ្លាំង​ជាង​មុន​៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close