វៀតណាម បន្តរកឃើញវីរុសកូវីដ១៩ ទម្រង់ថ្មី
វៀតណាម៖ អាជ្ញាធរសុខាភិបាលវៀតណាមបានរកឃើញវីរុស Covid-19 ទម្រង់ថ្មី ដែលមានដើមកំណើតនៅប្រទេសអាហ្វ្រិកខាងត្បូង ក្នុងខ្លួនអ្នកជំនាញបរ ទេសម្នាក់ ដែលត្រូវបានធ្វើចត្តាឡីស័កចាប់តាំងពីពេលមកដល់ទីក្រុងហាណូយកាលពីខែធ្នូកន្លងទៅ។
អ្នកជំងឺដែលជាអ្នកជំនាញអាហ្វ្រិកខាងត្បូងអាយុ២៥ឆ្នាំនេះបានមកដល់អាកាសយានដ្ឋានអន្តរជាតិ Noi Bai ក្នុងរដ្ឋធានីហាណូយ កាលពីថ្ងៃទី១៩ ខែធ្នូ ។ គាត់បានធ្វើតេស្តវិជ្ជមាន Covid-19 កាលពីថ្ងៃទី២៣ ខែធ្នូកន្លងទៅ ហើយគាត់ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ National Hospital for Tropical Diseases ក្នុងទីក្រុងហាណូយ ដើម្បីព្យាបាល ។
សូមបញ្ជាក់ថា នេះជាលើកទីមួយហើយ ដែលវីរុសកូរ៉ូណាទម្រង់ថ្មី មានដើមកំណើតនៅប្រទេសអាហ្វ្រិកខាងត្បូង ត្រូវបានកត់ត្រានៅក្នុងប្រទេសអាស៊ីអាគ្នេយ៍មួយនេះ ។ បន្ទាប់ពីកាលពីដើមខែមករាកន្លងទៅ ករណីនាំចូលលើកដំបូងនៃវីរុស Covid-19 ទម្រង់ថ្មីមួយទៀត ដែលមានដើមកំណើតនៅចក្រភពអង់គ្លេសក៏ត្រូវបានរកឃើញនៅក្នុងខ្លួនស្ត្រីអាយុ៤៤ឆ្នាំម្នាក់ ដែលវិលត្រឡប់មកវៀតណាមពីអង់គ្លេសផងដែរ ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។