ឃាត់ខ្លួន​ស្ត្រី​ម្នាក់​ជា​ម្ចាស់ផ្ទះ​សំណាក់​ណា​រ៉ាវី និង​គ្រឿងញៀន​ប្រភេទ​មេ​តំ​ហ្វេ​តា​មីន​ស្មើ​ទម្ងន់​ជិត​១​គីឡូក្រាម​

​ភ្នំពេញ ៖ នៅ​រសៀល​ថ្ងៃទី​២២​ខែមិថុនា​ឆ្នាំ​២០១៨​នេះ សាលាដំបូង​រាជធានី​ភ្នំពេញ បានចេញ​ដីការ​ឃុំខ្លួន​ស្ត្រី​ស្អាត​ម្នាក់​ជា​ម្ចាស់ផ្ទះ សំណាក់​ណា​រ៉ាវី ដែល​ជួញដូរ​គ្រឿងញៀន​ប្រភេទ​មេ​តំ​ហ្វេ​តា​មីន​(ice) ចំនួន ១១​កញ្ចប់​ថង់​ធំ ស្មើ​ទម្ងន់ 736.26g​។​

​សូមបញ្ជាក់ថា នៅ​ថ្ងៃទី​១៩ ខែមិថុនា ឆ្នាំ​២០១៨ វេលា​ម៉ោង ១៧ និង​៤០​នាទី កម្លាំង​ជំនាញ​នៃ​មន្ទីរ​ប្រឆាំង​គ្រឿងញៀន​(​ក​៥) បាន សហការ​ជាមួយ​កម្លាំង​នគរបាល​ប៉ុស្តិ៍​បឹងទំពន់​ទី​១ នៃ​ស្នងការ​រាជធានី ភ្នំពេញ ដោយបាន​ការដឹកនាំ​សម្របសម្រួល​ពី​លោក អ៊ុំ សុភ​ក្កិ ព្រះរាជអាជ្ញារង នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ បង្ក្រាប​បទល្មើស ជួញដូរ​គ្រឿងញៀន នៅ​ចំណុច​មុខផ្ទះ​សំណាក់​ណា​រ៉ាវី និង​បាន​បន្ត ឆែកឆេរ​លំនៅដ្ឋាន​១​កន្លែង ស្ថិតនៅ​ផ្ទះ​ជួ​លេខ​១៣ ផ្លូវ​លេខ​៣​បេ​តេ ភូមិ​ចំរើន​ផល សង្កាត់​បឹងទំពន់​ទី​១ ខណ្ឌ មានជ័យ រាជធានី​ភ្នំពេញ ។

​ជា​លទ្ធផល សមត្ថកិច្ច បាន​ឃាត់ខ្លួន​ម្ចាស់ផ្ទះ​ម្នាក់​ឈ្មោះ ណៃ ផា​រី ភេទ​ស្រី អាយុ ៣២​ឆ្នាំ ហើយ​ចាប់យក​វត្ថុតាង​រួមមាន ៖ គ្រឿងញៀន​ប្រភេទ​មេ​តំ​ហ្វេ​តា​មីន​(ice) ចំនួន ១១​កញ្ចប់​ថង់​ធំ ស្មើរ​ទម្ងន់ 736.26g និង ជញ្ជីង​អេ​ឡិច​ត្រូ​និ​ច​ចំនួន ១ គ្រឿង ៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close