ឃាត់​អ្នកប្រើប្រាស់​មធ្យោបាយ បំពាក់​ឧបករណ៍​បំពង​សម្លេង​ខ្លាំងៗ ក្នុង​ក្រុង​បាត់ដំបង នាពេល​យប់​

​ខេត្តបាត់ដំបង​៖ កាលពី​ថ្ងៃទី​៣១ ខែមករា ឆ្នាំ​២០២១ កម្លាំង​នគរបាល​ខេត្តបាត់ដំបង បាន​ដឹកនាំ​កម្លាំង​ជំនាញ ឃាត់​អ្នកប្រើប្រាស់​មធ្យោបាយ​បំពាក់​ឧបករណ៍​បំពង​សម្លេង ខ្លាំងៗ បង្ក​ការ​រំ​ខាង នៅក្នុង​ក្រុង​បាត់ដំបង នាពេល​យប់ មក​ធ្វើ​ការអប់រំ​ណែនាំ​នៅ​ស្នងការដ្ឋាន នគរបាល​ខេត្តបាត់ដំបង​។​

​ការនាំ​ពួកគាត់​មក​ពេលនេះ ដោយសារ​បានកត់សម្គាល់​ឃើញថា ក្នុង​រយៈពេល​កន្លងទៅ មាន​អ្នកប្រើប្រាស់​រថយន្ត និង​ម៉ូតូ​កង់​បី​មួយចំនួន​បាន​កែច្នៃ​និង​បំពាក់​នូវ​ឧបករណ៍​បំពង​សម្លេង​ខ្លាំងៗ​ហើយ​បើកបរ​នៅ​ពេលយប់​ស្ងាត់​រំខាន​ដល់​ការរស់នៅ​របស់​ប្រជាពលរដ្ឋ​នៅ​មូលដ្ឋាន​និង​មានពេលខ្លះ​បាន​ប្រើប្រាស់​មធ្យោបាយ​ទាំងនេះ បើកបរ​ប្រដេញ​គ្នា​ដោយ​ល្បឿន​យ៉ាង​លឿនៗ​និង​ប្រសេចប្រសាច​នាំ​បង្ក​នូវ​ភាព​អ​នា​ធិ​បេ​ត្យ​នាំឱ្យ​ប៉ះពាល់​ដល់​សណ្តាប់ធ្នាប់​ស​ង្គ​ម​ទៀតផង​។

​អ្នកប្រើប្រាស់​មធ្យោបាយ​បំពាក់​ឧបករណ៍​បំពង​សម្លេង​ខ្លាំងៗ​នេះ ត្រូវបាន​បញ្ជូនទៅ ការិយាល័យ​នគរបាល​ចរាចរណ៍​ផ្លូវគោក​ដើម្បី​ធ្វើការ​អប់រំ​ណែនាំ​ឱ្យ​ពួកគាត់​បញ្ឈប់​សកម្មភាព​បែបនេះ​ទៀត​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close