ថៃ ប្រកាសរកឃើញអ្នកឆ្លងកូវីដ១៩ថ្មី ៨២៩នាក់ទៀត កាលពីចុងសប្តាហ៍នេះ
ថៃ៖ មជ្ឈមណ្ឌលគ្រប់គ្រង COVID-19 របស់ថៃ CCSA បានកត់ត្រាពីការរកឃើញអ្នកឆ្លងជំងឺ COVID-19 ថ្មីៗចំនួន៨២៩ករណីបន្ថែមទៀត និងមិនមានអ្នកស្លាប់ថ្មីឡើយ នៅក្នុងរបាយការណ៍ប្រចាំំថ្ងៃអាទិត្យ ចុងសប្តាហ៍នេះ។
បើតាមមជ្ឈមណ្ឌល CCSA ក្នុងចំណោមករណីឆ្លងថ្មីៗនេះ មាន៨២២ករណីជាករណីឆ្លងក្នុងស្រុក ហើយក្នុងនោះ មាន៧២២ករណីត្រូវបានរកឃើញតាមរយៈការធ្វើតេស្តលើជនអន្ដោប្រវេសន៍មីយ៉ាន់ម៉ា និងជនជាតិថៃដែលរស់នៅខេត្ត សាមុត សាខន។ ដោយឡែក០៧ករណីផ្សេងទៀតជាករណីនាំចូលត្រូវបានរកឃើញលើអ្នកដំណើរដែលបានវិលត្រលប់មកពីបរទេសវិញ។
សូមជម្រាបថា គិតត្រឹមថ្ងៃអាទិត្យ ចំនួនអ្នកឆ្លង COVID-19 សរុបនៅទូទាំងប្រទេសមានចំនួន១ម៉ឺន៨ពាន់៧៨២ករណី ក្នុងនោះមានអ្នកស្លាប់៧៧នាក់ និងអ្នកជាសះស្បើយវិញចំនួន១ម៉ឺន១ពាន់៦១៥នាក់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។