គំរូ​ជោគជ័យ​ពី​សហគមន៍​ទេសចរណ៍​បាគង​ភូមិ​ខ្ញុំ ខេត្តសៀមរាប ជំរុញ​ជីវភាព​សហគមន៍​កាន់តែ​ប្រសើរឡើង

ខេត្តសៀមរាប​៖ សហគមន៍​ទេសចរណ៍​បាគង​ភូមិ​ខ្ញុំ បាន​បង្កើតឱ្យមាន​ផលិតផល​ទេសចរណ៍​យ៉ាងច្រើន​សម្បូរបែប សម្រាប់​បំពេញ​គ្រប់​សេចក្ដីត្រូវការ​ជូន​ភ្ញៀវទេសចរ ព្រមទាំង​បាន​ជំរុញ​ជីវភាព​ប្រជា​សហគមន៍ និង​ប្រជាពលរដ្ឋ​ដែល​នៅ​ជុំវិញ​នោះ​ឱ្យ​កាន់​តែមាន​ភាពល្អប្រសើរ​ផងដែរ រីឯ​អាជ្ញាធរ​ថ្នាក់មូលដ្ឋាន ថ្នាក់​ខេត្ត រហូតដល់​ថ្នាក់​ក្រសួង​ទៀតផង​នោះ ក៏មាន​ការទទួលស្គាល់ កោតសរសើរ និង​គាំទ្រ​យ៉ាង​ពេញទំហឹង​។​

​សហគមន៍​ទេសចរណ៍​បាគង​ភូមិ​ខ្ញុំ មាន​ទីតាំង​ស្ថិត​ភូមិ​ថ្នល់​ត្រង់ ឃុំ​បាគង ស្រុក​ប្រាសាទបាគង ខេត្តសៀមរាប ពោលគឺ​នៅ​ខាងកើត​ប្រាសាទបាគង ដែលជា​មហា​ប្រាសាទ​ដ៏​ជាងគេ​ធំ​មួយ​នៃ​អតីត​រាជធានី​ហរិ​ហ​រា​ល័យ (​មុន​រាជធានី​យ​សោធរ​បុ​រៈ​)​។

​លោក សូត្រ សួរ ជា​ប្រធាន​សហគមន៍​នេះ ដែល​លោក​ក៏​ជា​អ្នកស្រុក​រស់នៅ​មូលដ្ឋាន​នេះ​ផ្ទាល់​ដែរ លោក​ធ្លាប់មាន​អនុស្សាវរីយ៍​យ៉ាងច្រើន​នៅទីនេះ លោក​ធ្លាប់បាន​ស្រមៃ​ថា ​ចង់​ប្រែក្លាយ​មូលដ្ឋាន​របស់លោក​ឱ្យមាន​ការរីកចម្រើន​ដូច​គេ​ដូច​ឯង ទោះជា​តាម​រូបភាព​ណាក៏ដោយ​។ ដើមត្នោត​ពីរ​ដើម​ដែល​ដុះ​នៅ​លើដី​សហគមន៍​នេះ ធ្លាប់មាន​អនុស្សាវរីយ៍​ខ្លាំងជាងគេ​កាល​នៅ​វ័យ​យុវជន ដោយ​វា​បាន​ប្រក់​ជា​ម្លប់​ដល់​យុវជន​ក្រីក្រ​កម្សត់​ស្នេហ៍​ម្នាក់​….៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close