ក្រសួងសុខាភិបាល បន្ត​ប្រកាស​ដំណឹង​ល្អ​! មិនមាន​អ្នក​ឆ្លង​កូ​វីដ​១៩​ថ្មី​ទេ តែមាន​អ្នកជា​សះស្បើយ ៣​នាក់​

​ភ្នំពេញ​៖ ក្រសួងសុខាភិបាល នៅ​ព្រឹក​ថ្ងៃទី​០៣ ខែកុម្ភៈ ឆ្នាំ​២០២១​នេះ បាន​បន្ត​ប្រកាស​នូវ​ដំណឹង​ល្អ​ថា មិនមាន​រកឃើញ​អ្នក​ឆ្លង​កូ​វីដ​១៩ ថ្មី​នោះទេ មានតែ​អ្នកជំងឺ​ព្យាបាល​ជាសះស្បើយ​០៣​នាក់​។​

​ក្រសួង បញ្ជាក់ទៀតថា អ្នកជា​សះស្បើយ​ទាំង​៣​នាក់​នោះ​រួមមាន​៖
១៖ ស្ត្រីជន​ជាតិខ្មែរ អាយុ​៣១​ឆ្នាំ មាន​អាសយដ្ឋាន​ស្នាក់នៅ​ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិន បានធ្វើ​ដំណើរ​មកពី​ប្រទេស​ថៃ មកដល់​កម្ពុជា​នៅ​ថ្ងៃទី​០២ ខែមករា ឆ្នាំ​២០២១​។​

២៖ ស្ត្រីជន​ជាតិខ្មែរ អាយុ​២៣​ឆ្នាំ មាន​អាសយដ្ឋាន​ស្នាក់នៅ​ភូមិ​សាមគ្គី​មានជ័យ សង្កាត់​ប៉ោយប៉ែត ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បានធ្វើ​ដំណើរ​មកពី​ប្រទេស​ថៃ មកដល់​កម្ពុជា នៅ​ថ្ងៃទី​១២ ខែមករា ឆ្នាំ​២០២១​។​

៣៖ ស្ត្រីជន​ជាតិខ្មែរ អាយុ​៣២​ឆ្នាំ មាន​អាសយដ្ឋាន​ស្នាក់នៅ​សង្កាត់​ផ្សារកណ្តាល ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បានធ្វើ​ដំណើរ​មកពី​ប្រទេស​ថៃ មកដល់​កម្ពុជា នៅ​ថ្ងៃទី​១៣ ខែមករា ឆ្នាំ​២០២១​។​

​អ្នក​ទាំង​៣​នាក់​ខាងលើនេះ ត្រូវបាន​ព្យាបាល​ជាសះស្បើយ និង​អនុញ្ញាត​ឲ្យ​ចេញពី​មន្ទីរពេទ្យបង្អែក ខេត្តបន្ទាយមានជ័យ​។​

​សូមជម្រាបថា គិត​ត្រឹម​ព្រឹក​ថ្ងៃទី​០៣ ខែកុម្ភៈ ឆ្នាំ​២០២១​នេះ កម្ពុជា​បាន​រកឃើញ​អ្នក​ឆ្លង​កូ​វីដ​១៩ សរុប​ចំនួន ៤៦៦​នាក់ ក្នុងនោះ​ព្យាបាល​ជាសះស្បើយ​ចំនួន ៤៤៧​នាក់ និង​អ្នកជំងឺ​កំពុង​សម្រាក​នៅ​មន្ទីរពេទ្យ​ចំនួន ១៩​នាក់​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close