ចិន រឹបអូសបានវ៉ាក់សាំងក្លែងក្លាយជាង ៣ពាន់ដូស និងចាប់ខ្លួនមនុស្ស ជាង៨០នាក់
ពាក់ព័ន្ធវ៉ាក់សាំងកូវីដ១៩ក្លែងក្លាយនៅក្នុងប្រទេសចិននាពេលកន្លងមក បានបង្កក្តីបារម្ភយ៉ាងខ្លាំងដល់ពលរដ្ឋដែលបានចាក់វ៉ាក់សាំងរួចរាល់ ដោយមិនដឹងថាបានចាក់វ៉ាក់សាំងពិតឬក្លែងក្លាយនោះឡើយ ។ នៅពេលនេះកម្លាំងសន្តិសុខចិនបានបំបែកការផលិតនិងលក់វ៉ាក់សាំងក្លែងក្លាយ ដោយចាប់ខ្លួនមនុស្សបានដល់ទៅជាង ៨០នាក់។
កន្លងមកថ្មីៗ កម្លាំងសន្តិសុខ ខេត្តជាំងស៊ូ រដ្ឋធានីប៉េកាំង និងខេត្តសានដុង បានបំផ្លាញដោយជោគជ័យ បទល្មើសផលិតវ៉ាក់សាំង Covid-19 ក្លែងក្លាយទ្រង់ទ្រាយធំ ដោយ បានចាប់ខ្លួនមនុស្សជាង ៨០ នាក់និងរឹបអូសបានសាំងចំនួនជាង ៣០០០ ដូស។
ក្រសួងសន្តិសុខជាតិចិនបានឲ្យដឹងថា មនុស្សជាង៨០ នាក់ត្រូវបានចាប់ខ្លួននៅក្នុងយុទ្ធនាការ បោសសម្អាត់ក្រុមជនល្មើស ពាក់ព័ន្ថការផលិតនិងចែកចាយវ៉ាក់សាំងក្លែងក្លាយ និងសកម្មភាពខុសច្បាប់ ជាច្រើនផ្សេងទៀតពាក់ព័ន្ធវ៉ាក់សាំង។
បណ្តាញផលិតនិងជួញដូរវ៉ា់សាំងក្លែងក្លាយទទួលបានប្រាក់ចំណូលជាច្រើន ហើយការផលិតវ៉ាក់សាំងដោយប្រើប្រាស់ទឹកអំបិលសរីរវិទ្យា (Physiological saline) ធ្វើជាវ៉ាក់សាំងក្លែងក្លាយហើយលក់ទៅលើទីផ្សារក្នុងតម្លៃខ្ពស់ តាំងពីខែកញ្ញាឆ្នាំ២០២០ មកទល់ពេលនេះ ។ បច្ចុប្បន្នកម្លាំងសន្តិសុខបានបំបែកបណ្តាញផលិតនិងចែកចាយបានហើយ។
មិនតែប៉ុណ្ណោះក្រុមជនល្មើសបានបន្លំឯកសារធ្វើជាក្រុមមកពីមជ្ឈមណ្ឌលគ្រប់គ្រងជំងឺឆ្លង ដើម្បីទាញយកផលប្រយោជន៍ពីពលរដ្ឋ ។ បច្ចុប្បន្ន ចិនបានខិតខំចាក់វ៉ាក់សាំងប្រឆាំងកូវីដ១៩ នៅក្នុងសហគមន៍ដើម្បីទប់ស្កាត់ការឆ្លងរាលដាលកូវីដ ១៩ ។ មកទល់ពេលនេះចិនចាក់វ៉ាក់សាំង ជូនពលរដ្ឋបាន ២៤លាននាក់ហើយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។