បង្ក្រាប​គ្រឿងញៀន ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ នៅ​ស្រុក​សង្កែ​

​ខេត្តបាត់ដំបង​៖ កាលពី​ថ្ងៃទី​២ ខែកុម្ភៈ ឆ្នាំ​២០២១ កម្លាំង​នគរបាល​ស្រុក​សង្កែ បាន​ចុះបង្ក្រាប​ករណី​គ្រឿងញៀន និង​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ នៅ​ចំណុច​ក្រុមទី​៧ ក្នុងភូមិ​អូរ​មុនី​១ ឃុំ​អន្លង់​វិល ស្រុក​សង្កែ ខេត្តបាត់ដំបង​។​

​ជនសង្ស័យ ឈ្មោះ អាង សុខ​ណា​ង ហៅ​តុល ភេទ​ប្រុស អាយុ​៣៧​ឆ្នាំ មាន​ទីលំនៅ ភូមិ​អូរ​មុនី ឃុំ​អន្លង់​វិល ស្រុក​សង្កែ ខេត្តបាត់ដំបង​។ ចំពោះ​វត្ថុតាង​ចាប់បាន រួមមាន​៖ ថ្នាំញៀន​ប្រភេទ​មេ​តំ​ហ្វេ​តា​មីន​ចំនួន ៤​ថង់ ទូរស័ព្ទដៃ​ចំនួន ២​គ្រឿង​
​លុយ និង​សម្ភារៈ​មួយចំនួនទៀត​។​

​ជនសង្ស័យ និង​វត្ថុតាង ត្រូវបាន​កម្លាំង​ជំនាញ បញ្ជូនទៅ​ការិយាល័យ​ជំនាញ នៅ​ស្នងការដ្ឋាន ដើម្បី​ចាត់ការ​បន្ត​តាមផ្លូវ​ច្បាប់​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close