ក្រុម​ម​គ្រូពេទ្យ​មី​យ៉ាន់​ម៉ា នឹង​ឈប់​ធ្វើការ ដើម្បី​ប្រឆាំងនឹង​ការធ្វើ​រដ្ឋប្រហារ​

​មី​យ៉ាន់​ម៉ា​៖ ក្រុមគ្រូពេទ្យ​នៅក្នុង​មន្ទីរពេទ្យ​រដ្ឋ​យ៉ាងតិច​២០ បាន​ប្រមូល​ផ្តុំគ្នា​ធ្វើ​យុទ្ធនាការ​ប្រឆាំងនឹង​ក្រុម​របស់លោក​ឧ​ត្ត​ម​សេនីយ៍ មីន អោ​ង ហ្លេ​ង ដែល​បាន​ផ្តួលរំលំ​មេដឹកនាំ​ជាប់ឆ្នោត​លោកស្រី អ៊ុង​សាន ស៊ូ​ជី កាលពី​ថ្ងៃ​ចន្ទ​ដើម​សប្តាហ៍​នេះ និង​ការរារាំង​ដំណើរការ​ឆ្ពោះទៅរក​លទ្ធិប្រជាធិបតេយ្យ​។​

​ក្រុម​វេជ្ជបណ្ឌិត​បាន​គំរាម​ឈប់​ធ្វើ​ការងារ បើទោះបីជា​ករណី​ឆ្លង​ជំងឺ Covid-19 នៅតែ​បន្ត​កើន​ឡើងជា​លំដាប់​នៅក្នុង​ប្រទេស ដែលមាន​ប្រជាជន​ចំនួន​៥៤​លាន​នាក់​មួយ​នេះ​ក៏ដោយ​។ វេជ្ជបណ្ឌិត Myo Thet Oo ដែល​ចូលរួម​ក្នុង​យុទ្ធនាការ​នេះ​បាន​និយាយថា យើង​មិនអាច​ទទួលយក​មេដឹកនាំ​ផ្តាច់ការ និង​រដ្ឋាភិបាល​ដែល​មិនត្រូវ​បានជ្រើសរើស​បាន​ទេ​.. ពួកគេ​អាច​ចាប់ខ្លួន​យើង​គ្រប់ពេល ។ យើង​បាន​សម្រេចចិត្ត​ប្រឈមមុខ​នឹង​រឿងនេះ យើងទាំងអស់គ្នា​បានសម្រេច​ចិត្ត​មិន​ទៅ​មន្ទីរពេទ្យ​ទេ ។​

​ជា​សារ​ប្រឆាំងនឹង​រដ្ឋប្រហារ​កាលពី​ថ្ងៃទី​០១ ខែកុម្ភៈ​កន្លងមកនេះ ប្រយោគ​មួយ​ឃ្លា​បានសរសេរថា “​មេដឹកនាំ​ផ្តាច់ការ​ត្រូវតែ​ដួលរលំ​” ដែល​នេះ​ជាការ​សរសេរ​នៅ​ខាងក្រោយ​ខ្នង នៃ​ឈុត​សម្លៀកបំពាក់​របស់​វេជ្ជបណ្ឌិត​មី​យ៉ាន់​ម៉ា​ម្នាក់​៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close