សត្វស្លាប ៦៥ប្រភេទ ប្រទះឃើញ និងកត់ត្រា នៅតំបន់ការពារទេសភាពបឹងព្រែកល្ពៅ
កាលពីខែមករា ឆ្នាំ២០២១ ការធ្វើជំរឿនសត្វស្លាបអាស៊ី និងជំរឿនត្រយ៉ងចំពុះស្លាបព្រា បានប្រព្រឹត្តិទៅនៅតំបន់ការពារ ទេសភាពបឹងព្រែកល្ពៅនិងអន្លង់ព្រីង។ សកម្មភាពអង្កេតតាមដានជីវចម្រុះនេះធ្វើឡើងជាប្រចាំឆ្នាំដោយឩទ្យានុរក្សនិងក្រុមអង្កេតតាមដានជីវៈចម្រុះដែលប្រចាំការក្នុងតំបន់ការពារ ក្រោមការគាំទ្រពីអង្គការ BirdLife ។
សត្វស្លាបចំនួន ៦៥ ប្រភេទត្រូវបាន ប្រទះឃើញនិងកត់ត្រាបាននៅតំបន់ការពារទេសភាពបឹងព្រែកល្ពៅ។ ដោយឡែកនៅតំបន់ការពារទេសភាពអន្លង់ព្រីងវិញ សត្វស្លាបចំនួន ៤៥ប្រភេទត្រូវបានកត់ត្រា ។
ត្រយ៉ងចំពុះស្លាបព្រា ដែលធ្លាប់កត់ត្រាបាន កាលពីឆ្នាំ ២០១១ ២០១២ ក្នុងតំបន់ការពារទេសភាពបឹងព្រែកល្ពៅ មិនត្រូវបានប្រទះឃើញនិងកត់ត្រាបានឡើយក្នុងឆ្នាំ ២០២១នេះទេ។ កាប្រែប្រួលអាកាសធាតុ បានជះឥទ្ធិពលយ៉ាងខ្លាំងដល់តំបន់ទាំងមូល ដែលធ្វើឱ្យទឹកឆាប់រីងស្ងួត ធនធានធម្មជាតិមានការធ្លាក់ចុះ។
កត្តារំខានពីសកម្មភាពមនុស្សក៏ជាកត្តាដែលគួរ ឱ្យព្រួយបារម្ភផងដែរ។ ក្រុមការងារបាននឹងកំពុងបន្តការអង្កេតតាមដាន យ៉ាងយកចិត្តទុក្ខដាក់ក្នុងកិច្ចការងារអភិរក្ស តំបន់ដីសើមនេះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។