គ្រោះថ្នាក់ចរាចរណ៍ថ្ងៃទី២៦មិថុនា ស្លាប់ ៧នាក់ និងរបួស២៨នាក់
ភ្នំពេញ៖ យោងតាមរបាយការណ៍ពី នាយកដ្ឋានចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈនៃអគ្គស្នងការដ្ឋាន នគរបាលជាតិ បានឲ្យដឹងថា នៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៨ មានហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសកើតឡើងចំនួន១៣លើក(យប់៤លើក) បណ្តាលឲ្យមនុស្សស្លាប់ ៧នាក់ រងរបួសធ្ងន់ ១០នាក់(ស្រី២នាក់) របួសស្រាល ១៨នាក់(ស្រី១១នាក់) មិនពាក់ពួកសុវត្ថិភាពពេលគ្រោះថ្នាក់៧នាក់ (យប់៣នាក់) ។
គ្រោះថ្នាក់ចរាចរណ៍ទាំង១៣លើកនេះ បានបង្កឲ្យមានការ ខូចខាតយានយន្តសរុប ២៧គ្រឿង ក្នុងនោះមានម៉ូតូ ១៤គ្រឿង រថយន្តតូច ៨គ្រឿង រថយន្តធំ ៥គ្រឿង ។របាយការណ៍ខាងលើឲ្យដឹងបន្តថា មូលហេតុដែលបណ្តាលឲ្យកើត មានហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ គឺបណ្តាលមកពី ល្បឿន ៧លើក(ស្លាប់៤នាក់) មិនប្រកាន់ស្តាំ ១លើក, បត់គ្រោះថ្នាក់ ២លើក(ស្រី១នាក់), មិនគោរពសិទ្ធិ ១លើក(ស្លាប់១នាក់), ស្រវឹង ១លើក(ស្លាប់១នាក់) និងប្រជែង ១លើក ។
គ្រោះថ្នាក់នៅលើដងផ្លូវ មានផ្លូវជាតិ ៩លើក ផ្លូវខេត្ត ៤លើក ។ ដោយឡែក យានយន្តដែលបង្កហេតុ រួមមាន ម៉ូតូ ៦លើក រថយន្តតូច ៥លើក រថយន្តធំ ២លើក ។
ខេត្ត-រាជធានី ដែលមានគ្រោះថ្នាក់ និងរងគ្រោះថ្នាក់ រួមមាន ៖ ភ្នំពេញ ៥លើក ស្លាប់៤នាក់ របួស៨នាក់, កំពង់ចាម ១លើក ស្លាប់១នាក់ ៤របួស៤នាក់, កណ្តាល ១លើក ស្លាប់១នាក់ និងព្រៃវែង ១លើក ស្លាប់១នាក់ របួស១នាក់ ។របាយការណ៍គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកទូទាំងប្រទេស រយៈពេល២៦ថ្ងៃ ចាប់គិតពីថ្ងៃទី១ ដល់ ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៨ កើតឡើងចំនួន ២១២លើក បណ្តាលឲ្យមនុស្សស្លាប់ចំនួន ១០៧នាក់ របួសសរុប ៣៣៨នាក់ របួសធ្ងន់ ១៧៤នាក់ របួសស្រាល ១៦០នាក់ ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។