ក្រសួងពាណិជ្ជកម្ម ប្រកាស​បញ្ចប់​ការចរចា​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី រវាង​កម្ពុជា​-​កូរ៉េ​

​ភ្នំពេញ​៖ នៅ​ព្រឹក ថ្ងៃទី​៣ ខែកុម្ភៈ ឆ្នាំ​២០២១ ឯកឧត្តម ប៉ាន សូរ​ស័ក្ដិ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​លោកជំទាវ YOO Myung-hee រដ្ឋមន្ត្រី​ពាណិជ្ជកម្ម នៃ​សាធារណរដ្ឋ​កូរ៉េ បានប្រកាស​រួមគ្នា អំពី​ការបញ្ចប់​ការចរចា​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​រវាង​ព្រះរាជាណាចក្រ​កម្ពុជា និង​សាធារណរដ្ឋ​កូរ៉េ (CKFTA) តាមរយៈ​ប្រព័ន្ធ​វីដេអូ​។

​កម្មវិធី​ដ៏​មាន​សារៈសំខាន់​នេះ​ក៏មាន​ការចូលរួម​ផងដែរ​ពី​សំណាក់​មន្ត្រីជាន់ខ្ពស់ និង​ភ្ញៀវកិត្តិយស​មកពី​ស្ថាប័ន សាធារណៈ និង​វិស័យ​ឯកជន​នៃ​ប្រទេស​ទាំងពីរ​។​

 

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close