ប៉ា​គី​ស្ថាន​អនុម័ត​ចាក់​វ៉ាក់សាំង កូ​វីដ​១៩ របស់​ក្រុមហ៊ុន​Sinopharm

​រដ្ឋាភិបាល ប៉ា​គី​ស្ថាន​នៅ​ថ្ងៃទី​៣​ខែកុម្ភៈ​នេះ មជ្ឈមណ្ឌល​ជាតិ​បញ្ជាការ និង​ប្រតិ​ប​ត្ដិ​ការ (NCOC) នៃ​ប្រទេស​ប៉ា​គី​ស្ថាន បានប្រកាសថា​វ៉ាក់សាំង COVID-19 ដែល​អភិវឌ្ឍ​ឡើង​ដោយ​ក្រុមហ៊ុន​ផលិត​ឱសថ​ចិន Sinopharm ដែល​បាន​បរិច្ចាគ​ដល់​បុគ្គលិក​សុខាភិបាល​ជួរមុខ​របស់ខ្លួន ត្រូវបាន​ចាប់ដំណើរការ​ចាក់​ជា​ផ្លូវការ នៅ​ទូទាំងប្រទេស​ហើយ ។​

NCOC បានធ្វើ​ពិធី​មួយ​ឡើង ដើម្បី​ជា​កិច្ច​បើក​ដំណើរ​ការចាក់​វ៉ាក់សាំង COVID-19 ជា​ផ្លូវការ ជូន​ដល់​បុគ្គលិក​ជួរមុខ​ចំនួន ៣​នាក់ ដែល​មកពី​ក្រសួងសុខាភិបាល និង​មន្ទីរពេទ្យ​ធំៗ​ចំនួន​២ ដែលមាន​មូលដ្ឋាន​នៅ​រដ្ឋធានី នៃ​ប្រទេស​ប៉ា​គី​ស្ថាន​។​

​វ៉ាក់សាំង COVID-19 របស់​ក្រុមហ៊ុន Sinopharm ចំនួន ៥០០,០០០​ដូ​សបាន​មកដល់​ប្រទេស​ប៉ា​គី​ស្ថាន​កាលពី​ព្រឹក​ថ្ងៃ​ចន្ទ​ដើម​សប្ដាហ៍​នេះ ពី​ទីក្រុង​ប៉េកាំង ដែល​ដឹកជញ្ជូន​តាមរយៈ​យន្តហោះ​ពិសេស​របស់​កងទ័ពអាកាស​ប៉ា​គី​ស្ថាន​។​តាម​គេហទំព័រ Worldometers ប្រទេស​ប៉ា​គី​ស្ថាន មាន​ករណី​ឆ្លង COVID-19 សរុប​នៅ​ទូទាំងប្រទេស ៥៤៩,០៣២​រ​ណី ក្នុងនោះ​មាន​អ្នកស្លាប់ ១១,៨០២​នាក់ ៕


កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close