បណ្តាញ​សង្គម Facebook, Instagram, WhatsApp ត្រូវបាន​បិទ​នៅ​មី​យ៉ាន​ម៉ា​

​ដោយ​ខ្លាច​ពលរដ្ឋ​ប្រើប្រាស់​បណ្តាញ​សង្គម​ដើម្បី​ប្រមូល​ផ្តំ​គ្នា​ប្រឆាំង​រដ្ឋាភិបាល​ដឹកនាំ​ដោយ​យោធា ក្រោយ​រដ្ឋប្រហារ ។ ពេលនេះ បណ្តា​សង្គម​ទាំងឡាយ​ក្នុងប្រទេស​នេះ មាន​ទាំង Facebook, Instagram និង​បណ្តាញ​ផ្ញើ​សារ ទាំងឡាយ​ដូចជា​WhatsApp និង Facebook Messenger ត្រូវបាន​បិទ​ទាំងស្រុង​នៅក្នុង​ប្រទេស នេះ​។

​អ្នកនាំពាក្យ​ក្រុមហ៊ុន ហ្វេ​ស​ប៊ុ​ក បាន​លើកឡើងថា «​យើង​ដឹងថា ការចូល​ទៅកាន់​បណ្តាញ​សង្គម​នាពេលនេះ​គឺ​ត្រូវបាន​កាត់ផ្តាច់ ។ យើង​កំពុងតែ​ធ្វើ​សកម្មភាព ដើម្បី អំពាវនាវ​ដល់​រដ្ឋា​ភី​បាល​យោធា​ដើម្បី​បើក​ដំណើរការ​ឡើងវិញ ជាការ​ជួយ​ដល់​ពលរដ្ឋ​មី​យ៉ាន​ម៉ា អាច​ទំនាក់ទំនង​ជាមួយ​គ្រួសារ​និង​មិត្តភក្តិ​បាន​»​។​

តាម​បណ្តាញ​ព័ត៌មាន​MPT ជា​របស់​រដ្ឋ​មី​យ៉ាន​ម៉ា​គ្រប់គ្រង​ដោយ​កម្លាំងយោធា បាន​ឲ្យ​ដឹងថា មាន​ពលរដ្ឋ​ដល់​ទៅ​២៣​លាន​នាក់ ត្រូវបាន​បិទ​បណ្តាញ​សង្គម មិនអាច​ចូលទៅ​កាន់​Facebook Messenger, Instagram និង WhatsApp​។​

​កន្លងមក រដ្ឋមន្ត្រី ក្រសួង​ព័ត៌មាន​មី​យ៉ាន​ម៉ា បាន​ឲ្យ​ដឹងថា​កាលពី​ថ្ងៃទី ៣​ខែកុម្ភៈ​ថា បណ្តាញ​សង្គម​នឹងត្រូវ​បិទ​រហូតដល់​ចុង​សប្តាហ៍​នេះ ដើម្បី​រក្សា​សណ្តាប់ធ្នាប់ បញ្ចៀស​ការប្រមូល​ផ្តុំគ្នា ចែករំលែក​ព័ត៌មាន​មិន​ពិត​។​ ​នៅពេល​នេះដែរ​អ្នកនាំពាក្យ សម្ព័ន្ធមិត្ត​ជាតិ​ដើម្បី​ប្រជាធិបតេយ្យ (NLD) បានប្រកាសថា លោកស្រី អង់​សាន​ស៊ូ​ជី និង ប្រធានាធិបតី​U Win Myint ព្រមទាំង​រដ្ឋមន្ត្រី​ហិរញ្ញវត្ថុ និង មន្ត្រី​ជាច្រើន​ទៀត មិនទាន់​ដោះលែង​នៅឡើយ​ទេស ៕

 

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close