វៀតណាម ប្រកាស​ពី​គ្មាន​ករណី​ឆ្លង​កូ​វីដ​១៩​ថ្មី លើកដំបូង​តាំងពី​ផ្ទុះ​រលក​ទី​៣​មក

​វៀតណាម​៖ នៅ​ថ្ងៃ​សុក្រ​ទី​៥ កុម្ភៈ ២០២១​នេះ វៀតណាម​បានប្រកាសថា ខ្លួន​ពុំមាន​ករណី​វិជ្ជមាន​កូ​វីដ​១៩ ជា​ករណី​ថ្មី​ទេ ពោលគឺ​ជាការ​គ្មាន​ឆ្លង​លើកដំបូង ចាប់តាំងពី​ផ្ទុះ​ក្នុង​សហគមន៍​ជាថ្មី កាលពីពេល​ថ្មីៗ​នេះ​។​

​សូម​រម្លឹកថា កាលពី​ថ្ងៃទី​២៨ មករា ២០២១ វៀតណាម​បាន​ផ្តើម​ផ្ទុះ​ឆ្លង​ក្នុង​សហគមន៍​ជាថ្មី ក្រោយ​ស្ងប់ស្ងាត់​ជិត​២​ខែ ហើយ​ក្រោយមក ក៏​បន្ត​រកឃើញ​ការឆ្លង​ជា​បន្តបន្ទាប់ ក្នុងនោះ រលក​ទី​៣​របស់​វៀតណាម​នេះ មាន​ឆ្លង​ក្នុង​សហគមន៍ ៣៧៥​នាក់​ហើយ នៅក្នុង​ក្រុង​និង​ខេត្ត​ចំនួន​១០ រួមមាន​ទាំង​ហាណូយ និង​ហូជីមិញ​ដែរ​។

​យ៉ាងណាក៏ដោយ នៅ​ថ្ងៃទី​៥ កុម្ភៈ​នេះ គឺ​គ្មាន​ករណី​ឆ្លង​ថ្មី​ទេ ប៉ុន្តែ​កាលពី​រសៀល​ម្សិលមិញ មាន​៩​ករណី​ដែរ​។​ វៀតណាម​មាន​ករណី​កូ​វីដ​១៩​សរុប​១៩៥៧​នាក់ ស្លាប់​៣៥​នាក់ ខណៈដែល​មនុស្ស​ជាង​៦៥០០០​នាក់​កំពុង​ធ្វើ​ច​ត្តា​ឡី​ស័ក គិត​ត្រឹម​ព្រឹក​ថ្ងៃ​សុក្រ​នេះ​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close