ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បញ្ជាឲ្យស្រាវជ្រាវជាបន្ទាន់ ជុំវិញការចុះផ្សាយពីករណីល្បែងស៊ីសងខុសច្បាប់ នៅសង្កាត់ទួលតាឯក
ខេត្តបាត់ដំបង៖ លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋននគរបាលខេត្តបាត់ដំបង បាន ដាក់បទបញ្ជាឱ្យផែនការងារជំនាញនគរបាលព្រហ្មទ័ណ្ឌ ដែលមានលោកវរសេនីយ៍ឯក លឹម ពុទ្ធីឡា ជាស្នង ការរងទទួលបន្ទុកចុះធ្វើការស្រាវជ្រាវ ជុំវិញការចុះផ្សាយរបស់សារព័ត៌មានខាងលើ។
ក្នុងករណីស្រាវជ្រាវរកឃើញថា នៅទីនោះមានការប្រព្រឹត្តនូវអំពើល្មើសច្បាប់ដូចការចុះផ្សាយរបស់សារព័ត៌មានខាងលើនោះមែន សមត្ថកិច្ចនគរបាលនឹងចាត់វិធានការស្របតាមច្បាប់ជាធរមាន។
ដូចបានជម្រាបជូនខាងលើ សូមសាធារណជន ពិសេសបងប្អូនអ្នកនិយមប្រើប្រាស់បណ្តាញសង្គម មេត្តាជ្រាប និងចូលរួមសហការណ៍ជាមួយសមត្ថកិច្ចនគរបាលដោយភាតរភាពបំផុត សូមអរគុណ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។