ក្រសួងសុខាភិបាល កំណត់​ទីតាំង និង​ពេលវេលា ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វីដ​-១៩

​ភ្នំពេញ ៖ យោងតាម​ប្រសាសន៍​ដ៏​ខ្ពង់ខ្ពស់​របស់ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា នា​សន្និសីទ​សារព័ត៌មាន​នៃ​ពិធី​ប្រគល់ ទទួល​អំណោយ ដ៏​ថ្លៃថ្លា​នូវ​វ៉ាក់សាំង SARS-Cov-2 (Sinopharm) ពី​រដ្ឋាភិបាល និង​ប្រជាជន​នៃ​សាធារណរដ្ឋ​ប្រជាមានិត ចិន នៅ​ព្រលានយន្តហោះ​អន្តរជាតិ​ភ្នំពេញ កាលពី​ថ្ងៃទី​០៧ ខែកុម្ភៈ ឆ្នាំ​២០២១ គណៈកម្មការ​អន្តរ ក្រសួង​ដើម្បី​ប្រយុទ្ធ​នឹង​ជំងឺ​កូ​វីដ​-១៩ នឹង​រៀបចំ​កម្មវិធី​ចាក់​វ៉ាក់សាំង Sinopharm សម្រាប់​បង្ការ​ជំងឺ​កូ​វីដ ១៩ ជូន​សម្តេច ទ្រង់ ឯកឧត្តម លោកជំទាវ លោក លោកស្រី នាង​កញ្ញា ជា​ឥស្សរជន​ជាន់ខ្ពស់ ដែលមាន អាយុ​ចាប់ពី ១៨​ឆ្នាំ ដល់ ៥៩​ឆ្នាំ ដោយ​ការស្ម័គ្រចិត្ត​។

​ពេលវេលា​នឹង​ប្រព្រឹត្តទៅ​ចាប់ពី​ថ្ងៃទី​១០ ខែកុម្ភៈ ឆ្នាំ​២០២១ ទៅតាម​ទីតាំង​ដូចខាងក្រោម​៖
១.​មន្ទីរពេទ្យ​កាល់ម៉ែត (​ឯកឧត្តម​សាស្ត្រាចារ្យ គង់ សន្យា ០១២ ៥៦៥ ៥៥៤)៖ ឥស្សរជន​ជា​ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី រដ្ឋលេខាធិការ ឬ​មាន​ឋានៈ​ស្មើ​។
២.​មន្ទីរពេទ្យ​ព្រះអង្គ​ឌួង (​ឯកឧត្តម​សាស្ត្រាចារ្យ លូ លី​ហេង ០៧ ៦ ៨៨៣ ៧៨៧៨) ឥស្សរជន​ជា​អនុរដ្ឋលេខាធិការ ឬ​មាន​ឋានៈ​ស្មើ​។
៣.​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត (​ឯកឧត្តម​សាស្ត្រាចារ្យ​. ង ម៉េង ០៧៨ ៩៩៧ ៩៧៨ អភិបាល​នៃ​គណៈ​អភិបាល​រាជធានី ខេត្ត )៖ ឥស្សរជន​ជា ៤.​មន្ទីរពេទ្យ​កុមារ​ជាតិ (​លោក​សាស្ត្រាចារ្យ​. ញឹ​ប អង្គារ​បុស្ស ០១១ ៨១១ ១៣២)៖ អ្នកសារព័ត៌មាន​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close