អាកាសធាតុ​នៅ​កម្ពុជា នឹង​ចុះ​ត្រជាក់​បន្តិច ចាប់ពី​ថ្ងៃទី​១០-១៦ ខែកុម្ភៈ​

​ភ្នំពេញ​៖ ក្រសួង​ធនធានទឹក និង​ឧតុនិយម នៅ​ថ្ងៃទី​០៩ ខែកុម្ភៈ ឆ្នាំ​២០២១​នេះ បានចេញ​សេចក្តីជូនដំណឹង ស្តីពី​ស្ថានភាព​ធាតុអាកាស​នៅ​កម្ពុជា ចាប់ពី​ថ្ងៃទី​១០ ដល់ ថ្ងៃទី​១៦ ខែកុម្ភៈ ឆ្នាំ​២០២១​។​

​ក្រសួង​បាន​បញ្ជាក់ថា នៅ​ថ្ងៃទី ១០-១១ ខែកុម្ភៈ ឆ្នាំ​២០២១ ព្រះរាជាណាចក្រ​កម្ពុជា ទទួល​ឥទ្ធិពល​ពី​ខ្យល់​ត្រជាក់​ក្តៅ វិលវល់ ពី​រយៈកម្ពស់​មក​ផ្ទៃដី ( Invertion Mass Wind)​។ នៅ​ថ្ងៃទី ១២-១៦ ខែកុម្ភៈ ឆ្នាំ​២០២១ ព្រះរាជាណាចក្រ​កម្ពុជា ទទួល​ឥទ្ធិពល​ពី​ទ្រនុង​សម្ពាធ​ខ្ពស់ ប៉ា​ស៊ី​ហ្វី​ក ។​

​ស្ថានភាព​បែបនេះ​នឹងធ្វើ​ឲ្យ ៖

១៖ បណ្តា​ខេត្ត​នៅ​តំបន់​វាលទំនាប​កណ្តាល ៖
* នៅ​ថ្ងៃទី ១០-១១ ខែកុម្ភៈ សីតុណ្ហភាព​អប្បបរមា មាន​ពី ១៩-២២ °C និង​សីតុណ្ហភាព​អតិបរមា មាន​ពី ៣១-៣៤ °C មាន​ភ្លៀង​ខ្សោយ នៅ​តំបន់​ទំនាប​ភាគ​ពាយ័ព្យ និង​តំបន់​ភាគ​ខាង​ត្បួ​ង ។​
* នៅ​ថ្ងៃទី ១២-១៦ ខែកុម្ភៈ សីតុណ្ហភាព​អប្បបរមា មាន​ពី ១៦-១៩ °C និង​សីតុណ្ហភាព​អតិបរមា មាន​ពី ២៨-៣១ °C មាន​អាកាសធាតុ​ត្រជាក់​បង្គួរ នៅពេល​ព្រឹក ។​

២៖ បណ្តា​ខេត្ត ជាប់​ជួរ​ភ្នំ​ដងរែក និង​ខ្ពង់រាប​ឦសាន ៖

* នៅ​ថ្ងៃទី ១០-១១ ខែកុម្ភៈ សីតុណ្ហភាព​អប្បបរមា មាន​ពី ១៨-២១ °C និង​សីតុណ្ហភាព​អតិបរមា មាន​ពី ៣០-៣៣ °C មាន​ភ្លៀង​ខ្សោយ នៅ​ខ្ពង់រាប​ឦសាន និង​ខាងកើត ។​
* នៅ​ថ្ងៃទី ១២-១៦ ខែកុម្ភៈ សីតុណ្ហភាព​អប្បបរមា មាន​ពី ១៥-១៨ °C និង​សីតុណ្ហភាព​អតិបរមា មាន​ពី ២៨-៣១ °C មាន​អាកាសធាតុ​ត្រជាក់​បង្គួរ នៅពេល​ព្រឹក ។​

៣៖ តំបន់​មាត់សមុទ្រ ៖
* នៅ​ថ្ងៃទី ១០-១១ ខែកុម្ភៈ សីតុណ្ហភាព​អប្បបរមា មាន​ពី ២០-២៣ °C និង​សី​តុ​ណ្ហ​ភា​អតិបរមា​មាន​ពី ២៩-៣២ °C មាន​ភ្លៀង​ខ្សោយ ។​
* នៅ​ថ្ងៃទី ១២-១៦ ខែកុម្ភៈ សីតុណ្ហភាព​អប្បបរមា មាន​ពី ១៨-២១ °C និង​សីតុណ្ហភាព​អតិបរមា​មាន​ពី ២៩-៣២ °C មាន​អាកាសធាតុ​ត្រជាក់​បន្តិច នៅពេល​ព្រឹក​ព្រលឹម ។​

​ជាមួយគ្នានេះ ក្រសួង​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ និង​ពិសេស​វីរៈ​កងទ័ព​នៅ តំបន់​ជួរ​ភ្នំ​ដងរែក ខ្ពង់រាប​ភាគ​ខាងជើង និង​ទំនាប​ភាគ​ពាយ័ព្យ​ ​សូម​បង្កើន​ការយកចិត្តទុកដាក់​ថែរក្សា​សុខភាព ចំពោះ​អាកាសធាតុ​ត្រជាក់ នៅ​តំបន់​ទាំងនោះ​នាពេល​ព្រឹក​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close