មន្ទីរ​ព័ត៌មាន​ខេត្តសៀមរាប បើក​សិក្ខាសាលា​ស្ដីពី​តួនាទី ភារកិច្ច និង​ការពង្រឹង​សមត្ថភាព​ផ្នែក​ទំនាក់ទំនង​ព័ត៌មាន​

​ខេត្តសៀមរាប​៖ សិក្ខាសាលា ស្ដីពី ” តួនាទី ភារកិច្ច និង​ការពង្រឹង​សមត្ថភាព​ផ្នែក​ទំនាក់ទំនង​ព័ត៌មាន នៅ​ព្រឹក​ថ្ងៃទី​០៩ ខែកុម្ភៈ ឆ្នាំ​២០២១ នៅ​មន្ទីរ​ព័ត៌មាន​ខេត្តសៀមរាប ក្រោម​អធិបតីភាព ឯកឧត្តម មឿ​ន ឈាន​ណា​រិ​ទ្ធ ទីប្រឹក្សា​ក្រសួង​ទទួលបន្ទុក​ការងារ​បណ្តុះបណ្តាល និង​ជា​សាស្ត្រាចារ្យ​ផ្នែក​សារព័ត៌មាន និង​វត្តមាន​ចូលរួម​ពី​ថ្នាក់ដឹកនាំ និង​មន្ត្រី​ការិយាល័យ​ទូរទស្សន៍ និង​ការិយាល័យ​វិទ្យុ និង​អ្នកសារព័ត៌មាន​ឯកជន​សរុប​៥០​នាក់​។

​អង្គសិក្ខាសាលា​នេះ រយៈ​ពេញ​១​ព្រឹក មាន​គោលបំណង​ធ្វើការ​បង្ហាញ​ដល់​អ្នកសារព័ត៌មាន​អំពី​៖
១- តួនាទី និង​ភារកិច្ច​របស់​អ្នកសារព័ត៌មាន ។​
២- ការពង្រឹង​សមត្ថភាព​ផ្នែក​ទំនាក់ទំនង​ព័ត៌មាន​។​
៣- ការស្វែងយល់​អំពី​អត្ថបទ​ព័ត៌មាន​ស្តង់ដារ និង​ស្របតាម​វិជ្ជាជីវ​: ។​
៤- ការចូលរួម​មតិយោបល់​របស់​អ្នកសារព័ត៌មាន​៕​

 

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close