មេយោធាមីយ៉ាន់ម៉ា អំពាវនាវឲ្យបញ្ឈប់ការធ្វើបាតុកម្ម ខណៈមានការដាក់ទណ្ឌកម្មពីអាមេរិក
មីយ៉ាន់ម៉ា៖ ប្រមុខរដ្ឋាភិបាលយោធាថ្មីមីយ៉ាន់ម៉ា បានព្រមានដល់មន្ត្រីរាជការឲ្យវិលត្រឡប់ទៅធ្វើការវិញ និងជំរុញឲ្យប្រជាជនបញ្ឈប់ការប្រមូលផ្តុំគ្នាធំៗ ដើម្បីចៀសវាងឆ្លងរាលដាលនៃជំងឺ Covid-19 ខណៈការតវ៉ានៅថ្ងៃទី៦ប្រឆាំងនឹងការគ្រប់គ្រងរបស់កងទ័ពបានរាលដាលពាសពេញប្រទេសអាស៊ីមួយនេះ ។
លោកឧត្ដមសេនីយ៍ មីន អោង ហ្លេង អគ្គមេបញ្ជាការយោធាមីយ៉ាន់ម៉ា បានថ្លែងជាសាធារណៈលើកដំបូងទាក់ទងនឹងបាតុកម្ម កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ ដោយនិយាយថា អ្នកដែលនៅឆ្ងាយពីភារកិច្ចរបស់ពួកគេ ត្រូវបានស្នើសុំឲ្យត្រឡប់ទៅបំពេញភារកិច្ចរបស់ពួកគេជាបន្ទាន់ ដើម្បីផលប្រយោជន៍ប្រទេសនិងប្រជាជន ។
បន្ថែមលើនេះ លោកឧត្ដមសេនីយ៍ មីន អោង ហ្លេង ក៏បានធ្វើការស្តីបន្ទោសខ្លាំងៗទៅលើក្រុមមនុស្សគ្មានការអៀនខ្មាស់ ដែលឈប់ធ្វើការងារនៅក្នុងចលនាមិនគោរពច្បាប់ស៊ីវិល ដែលក្នុងនោះរួមមានគ្រូពេទ្យ គ្រូបង្រៀន កម្មករផ្លូវដែក និងបុគ្គលិករដ្ឋាភិបាលជាច្រើនទៀតក៏បានចូលរួមក្នុងបាតុកម្មផងដែរ ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។