ទំនាស់​ក្នុង​រឿង​ចរាចរណ៍​! បាញ់ប្រហារ​ស្លាប់ ៣នាក់ នៅ​ខណ្ឌ​ពោធិ៍​សែន​ជ័យ

​ភ្នំពេញ​៖ កម្លាំង​រាជ​អាវុធហត្ថ​ខណ្ឌ​ពោធិ៍​សែន​ជ័យ បាន​បញ្ជាក់ថា កាលពី​វេលា​ម៉ោង​ជិត​៨​យប់ ថ្ងៃទី​១១ ខែកុម្ភៈ ឆ្នាំ​២០២១ ម្សិលមិញ មាន​ករណី​បាញ់ប្រហារ​គ្នា​មួយ​កើតឡើង បណ្តាល​ឲ្យ​មនុស្ស​ស្លាប់​ចំនួន ៣​នាក់ នៅ​ចំណុច​មុខ​ហាង​លក់​ទូរ​សព្ទ័​ពន្លក​ថ្មី ក្នុង​បុរី​ប៊ុនហួរ ភូមិ​ព្រៃ​ព្រីង​ខាងត្បូង​១ សង្កាត់​ចោមចៅ​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ ដោយ​ជន​មិន​ស្គាល់​អត្តសញ្ញាណ​មួយក្រុម ទំនាស់​ក្នុង​រឿង​ចរាចរណ៍​។​

​ជនរងគ្រោះ ទី​១.​ឈ្មោះ សៀក លីម ភេទ​ប្រុស អាយុ​២៥​ឆ្នាំ, ទី​២.​ឈ្មោះ សុខ ស៊ី​ដេ​ត ភេទ​ប្រុស អាយុ​៤០​ឆ្នាំ និងទី៣.​ឈ្មោះ បូ រ៉ា​ភី ភេទ​ប្រុស អាយុ​៤៦​ឆ្នាំ។​

​បើតាម​ការបំភ្លឺ​ពីស​ក្សី​នី​កន្លែងកើតហេតុ​នោះ បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ ប្តី​របស់គាត់ បាន​បើករថយន្ត​មក​ឈប់​មុខផ្ទះ​បំណង​យក​កូន​ទៅ​ពេទ្យ លុះ​ឈប់​បាន​បន្តិច​ក៏មាន​ម៉ូតូ​កង់​បី​មួយគ្រឿង បើក​មកទល់​មុខ​ឡាន ហើយ​ស៊ី​ផ្លេ​ពីរ​បី​ដង​ឲ្យ​បើកឡាន​ចេញ ក្រោយមក​ក៏មាន​ទំនាស់​តែម្តង​។ ស្រាប់តែ​មួយសន្ទុះ ជនបង្ក​បាន​បើក​កង់​បី​ត្រឡប់មកវិញ និង​មាន​បក្ខពួក​ផង​នោះ បាន​បង្កទំនាស់​ម្តងទៀត​រហូតដល់​មាន​ការប្រតាយប្រតប់គ្នា ឈានដល់​ការបាញ់ប្រហារ​គ្នា​តែម្តង ហើយ​ប្តី​របស់គាត់​បានគេច​ចេញ​ពី​កន្លែងកើតហេតុ​។ ភ្លាមៗ​ក្រុម​ខ្មាន់កាំភ្លើង បានគេច​ចេញ​។​

​ករណីនេះ កម្លាំង​ជំនាញ​កំពុង​ស្រាវជ្រាវ កំណត់​មុខសញ្ញា​ជនសង្ស័យ​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close