ពលករ​ខ្មែរ​ម្នាក់ ជាន់មីន​ដាច់​ជើង ខណៈ​កំពុង​លួច​ឆ្លង​ពី​ប្រទេស​ថៃ​មក​កម្ពុជា

​ភ្នំពេញ​៖ ពលករ​ខ្មែរ​ម្នាក់ បាន​ជាន់មីន បណ្តាល​ឲ្យ​ដាច់​ជើង កាលពី​វេលា​ម៉ោងជាង​៧​យប់ ថ្ងៃទី​១៤ ខែកុម្ភៈ ឆ្នាំ​២០២១​នេះ ខណៈ​កំពុង​លួច​ឆ្លងដែន​ពី​ប្រទេស​ថៃ ចូលមក​កម្ពុជា តាម​តំបន់​ព្រៃភ្នំ ជាយក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដើម្បី​គេចចេញ​ពី​ការធ្វើ ច​ត្តា​ឡី​ស័ក​។

​បើតាម​ការបញ្ជា​ក់រប​ស់​សមត្ថកិច្ច​មូលដ្ឋាន បាន​អះអាងថា ពលករ​ខ្មែរ​ខាងលើ ឈ្មោះ យឿន រ៉​ន អាយុ​៣២​ឆ្នាំ ជា​ប្រជាជន​រស់នៅ​ភូមិ​ព្រៃ​គុក សង្កាត់​ផ្សារកណ្ដាល ក្រុង​ប៉ោយប៉ែត បាន​លួច​ឆ្លងដែន​ពី​ប្រទេស​ថៃ​ចូល​កម្ពុជា នៅក្នុង​ភូមិសាស្ត្រ​អូរ​លៀង ភូមិ​ព្រៃ​គប់ សង្កាត់​ផ្សារកណ្តាល ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បាន​ជាន់មីន​បណ្តាល​ឲ្យ​ផ្ទុះ​ដាច់​ជើង​ខាងស្តាំ រងរបួស​ធ្ងន់​។​

​ក្រោយពេល​កើតហេតុ​ភ្លាមៗ ជនរងគ្រោះ ត្រូវបាន​បញ្ជូនទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យក្រុង​ប៉ោយប៉ែត​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close