វៀតណាម ពិន័យ​មនុស្ស ៤៩​នាក់ ដែល​មិន​ពាក់​ម៉ាស់​នៅ​ទីសាធារណៈ​

​វៀតណាម បាន​ពិន័យ​មនុស្ស ៤៩​នាក់ ស្ថិតនៅ​ហាង​កាហ្វេ​ពីរ​កន្លែង​ផ្សេងគ្នា សរុប​ប្រាក់​ពិន័យ ជា​ទឹកប្រាក់​៨៣​លាន​ដុង ពីបទ​មិន​ពាក់​ម៉ាស់ នៅ​ទីសាធារណៈ ។ ពលរដ្ឋ​ដែល​រង​ការពិន័យ​គឺ​ស្ថិតនៅ ខេត្ត​ក្វាង​និ​ញ ដោយ​មិន​គោរព​ច្បាប់ គ​ម្លា​ត់​សង្គម មិន​ពាក់​ម៉ាស់​នៅ​ទីសាធារណៈ​។​

​ករណី​ឆ្លង​កូ​វីដ ១៩ នៅក្នុង​ប្រទេស​វៀតណាម​នៅតែ​បន្ត​កើនឡើង កាលពី​ថ្ងៃទី ទី​១៤ ខែកុម្ភៈ ឆ្នាំ​២០២១ ក្រសួងសុខាភិបាល​វៀត​ណា​ម បានប្រកាស​រកឃើញ​ក​រ​ណី​ឆ្លង COVID-19 ក្នុងស្រុក​ថ្មីៗ​ចំនួន ៣៣​ករណី​បន្ថែមទៀត​។ នេះ​បើតាម​ការចេញផ្សាយ ដោយសារ​ព័ត៌មាន​ចិន​ស៉ី​ន​ហួរ​។​

បើតាម​ក្រសួងសុខាភិបាល​វៀតណាម ក្នុងចំណោម​ករណី​ឆ្លង​ថ្មីៗ​ខាងលើ មាន ៣១​ករណី ត្រូវបាន​រាយការណ៍​ចេញពី​ខេត្ត Hai Duong ភាគ​ខាងជើង​ប្រទេស ជាទី​ដែល​វីរុស​កូ​រ៉ូ​ណា (COVID-19) បាន​ឆ្លង​រាលដាល​ខ្លាំង​បំផុត សម្រាប់​រលក​ថ្មី​នៅ​ប្រទេស​វៀតណាម​។​

​គួរ​បញ្ជាក់ថា រហូតមកទល់​ពេលនេះ ប្រទេស​វៀតណាម​បាន​កត់ត្រា​ករណី​ឆ្លង COVID-19 សរុប​នៅ​ទូទាំងប្រទេស ២,២២៨​ករណី ក្នុងនោះ​មាន​អ្នកស្លាប់ ៣៥​នាក់ និង​អ្នកជា​សះស្បើយ ១,៥៣៤​នាក់​៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close