សត្វស្លាប ២៦ប្រភេទ ត្រូវបានប្រទះឃើញ និងកត់ត្រាទុក ក្នុងឆ្នាំ២០២១ នៅតំបន់រ៉ាមសារស្ទឹងសែន
កាលពីខែមករា ឆ្នាំ២០២១ ការធ្វើជំរឿនសត្វស្លាបអាស៊ី ត្រូវបានប្រព្រឹត្តិទៅនៅតំបន់រ៉ាមសារស្ទឹងសែន។ សកម្មភាពអង្កេតតាមដានជីវចម្រុះនេះ គឺត្រូវបានធ្វើឡើងជារៀងរាល់ឆ្នាំដោយឧទ្យានុរក្សប្រចាំការក្នុងតំបន់រ៉ាមសារស្ទឹងសែនដែលគាំទ្រដោយអង្គការ BirdLife និងអង្គការជីវិតធម្មជាតិនៅកម្ពុជា។
ជាលទ្ធផល សត្វស្លាបចំនួន ២៦ប្រភេទ ត្រូវបានប្រទះឃើញ និងកត់ត្រាទុក។ ក្នុងនោះមានសត្វស្លាប ដែលកំពុងទទួលរងការគម្រាមកំហែង ចំនួន ៣ប្រភេទគឺអកត្រីក្បាលប្រផេះ ស្មោញ និងទុងប្រផេះ។ ក្នុងពេលជំរឿននេះដែរ សត្វស្វាព្រាម ចំនួន ១០ក្បាល ដែលជាប្រភេទជិតផុតពូជ (Endangered, EN) ក៏បានកត់ត្រាផងដែរ។
គួរបញ្ជាក់ផងដែរថា ចំនួនប្រភេទសត្វស្លាបនាឆ្នាំនេះទៀបជាងឆ្នាំមុនៗ តាមការកត់សម្គាល់របស់ក្រុមការងារ កម្រិតទឹកក្នុងតំបន់រ៉ាមសារនៅមានកម្រិតខ្ពស់នៅឡើយជាហេតុផលដែលបណ្តាលអោយសត្វស្លាបមិនទាន់អាចរកចំណីនៅតំបន់ដីសើមនេះបាន៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។