ឯកឧត្តម គួច ចំរើន ​រៀបចំ​អាហារ​ជូន​កុមារ នៅ​មណ្ឌល​កុមារកំព្រា ក្នុង​ថ្ងៃ​ទិវា​នៃ​ក្តី​ស្រលាញ់

​ខេត្ត​ព្រះសីហនុ​៖ កាលពី​ថ្ងៃទី​១៤ ខែកុម្ភៈ ឆ្នាំ​២០២១ ជា​ថ្ងៃ​ទិវា​នៃ​ក្តី​ស្រលាញ់ ឯកឧត្តម គួច ចំរើន អភិបាលខេត្ត​ព្រះសីហនុ និង​លោកជំទាវ បាន​ជួប​សំណេះសំណាល និង​រៀបចំ​អាហារ​ជូន​កុមារ នៅ​មណ្ឌល​កុមារកំព្រា​ក្រុងព្រះសីហនុ ដែល​ស្ថិតនៅ​សង្កាត់​៣ ក្រុងព្រះសីហនុ​។

​ក្នុងឱកាស​នោះ​ឯកឧត្ដម គួច ចំរើន អភិបាល​នៃ​គណៈ​អភិបាលខេត្ត​ព្រះសីហនុ និង​លោកជំទាវ បាន​ឧបត្ថម្ភ​ថវិកា​ដល់​កុមារ​នៅក្នុង​មណ្ឌល​ទាំងអស់ ក្នុង​ម្នាក់ៗ​ទទួលបាន​ថវិកា ១០០,០០០ រៀល និង​ម៉ែៗ​អ្នកមើល​ថែទាំ​កុមារ ក្នុង​មា្ន​ក់ៗ ១០០,០០០​រៀល​ផងដែរ​។

​ជា​ចុងក្រោយ​ឯកឧត្តម​អភិបាលខេត្ត និង​លោកជំទាវ ក៏បាន​ផ្ដាំ​ផ្ញើឱ្យ​កូនៗ​ទាំងអស់​ត្រូវ​ថែទាំ​សុខភាព​ឲ្យ​បានល្អ នឹងត្រូវ​ខិតខំ​រៀនសូត្រ​ធ្វើជា​សិស្ស​ល្អ កូន​ល្អ ជា​ទំពាំង​ស្នង​ឬ​ស្សី និង​ជា​សសរទ្រូង​របស់​ប្រទេសជាតិ​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close