ក្រសួងសុខាភិបាល ណែនាំដល់អភិបាលរាជធានី-ខេត្ត អនុវត្តន៍ឱ្យបានម៉ឺងម៉ាត់ ចំពោះអ្នកគេចវេសមិនធ្វើចត្តាឡីស័ក
ភ្នំពេញ៖ នៅថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២១នេះ ក្រសួងសុខាភិបាល បានចេញសេចក្ដីណែនាំមួយទៅអភិបាលរាជធានី-ខេត្ត ឲ្យអនុវត្តន៍ឱ្យបានម៉ឺងម៉ាត់នូវវិធានការច្បាប់ចំពោះអ្នកគេចវេសមិនធ្វើចត្តាឡីស័ក តាម «អនុក្រឹត្យស្តីពីវិធានការសុខាភិបាលដើម្បីទប់ស្កាត់ និងឆ្លើយតបការឆ្លងរាលដាលជាអន្តរជាតិនៃជំងឺនៅតាមច្រកចេញចូល» ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។