ថៃ​ រកឃើញ​វីរុស​កូ​វីដ​១៩​ទម្រង់​ថ្មី លើ​ពលរដ្ឋ​ខ្លួន​ម្នាក់

​ថៃ​៖ វីរុស​កូ​វីដ​១៩​ទម្រង់​ថ្មី​មាន​ប្រភព​នៅ​អាហ្វ្រិក​ខាងត្បូង ត្រូវបាន​រកឃើញ​នៅក្នុង​ខ្លួន​ជនជាតិ​ថៃ​ម្នាក់​ដែល​វិលត្រឡប់​មកពី​ប្រទេស​តង់​ហ្សា​នី នេះ​បើតាម​ការបញ្ជាក់​របស់​អគ្គនាយក នៃ​នាយកដ្ឋាន​ប្រយុទ្ធ​នឹង​ជំងឺឆ្លង​ថៃ​លោក អូ​ផាស់ កានកា​វីន​ផុង នៅក្នុង​សន្និសីទ​សារព័ត៌មាន​ខ្លី​មួយ​កាលពី​ថ្ងៃអាទិត្យ​ម្សិលមិញ​។​

​អ្នក​ដែល​ឆ្លង​ជំងឺ​នេះ គឺជា​បុរស​ជនជាតិ​ថៃ​អាយុ​៤១​ឆ្នាំ​ម្នាក់​ដែល​បានធ្វើ​ដំណើរ​ទៅ​ប្រទេស​តង់​ហ្សា​នី ដើម្បី​រកស៊ី មុនពេល​វិល​ត្រឡប់មក​ប្រទេស​ថៃ​វិញ​កាលពី​ថ្ងៃទី​២៩ ខែមករា​កន្លងទៅនេះ​។​

​លោក​វេជ្ជបណ្ឌិត​បន្ថែម​ថា នាយកដ្ឋាន​កំពុង​ឃ្លាំមើល​យ៉ាង​ដិតដល់​នូវ​ស្ថានការណ៍​នេះ បន្ទាប់ពី​មានការ​ព្រួយបារម្ភ​ថា វីរុស​អាហ្វ្រិក​ខាងត្បូង​អាច​ឈានដល់​ប្រទេស​ថៃ ហើយ​ថា ក្នុងករណី​អ្នកជំងឺ​នេះ មិនមាន​ភ័ស្តុតាង​ថា វីរុស​កូ​វីដ​១៩​ទម្រង់​ថ្មី​បាន​នាំ​ឲ្យ​គាត់​មាន​ជំងឺ​ធ្ងន់ធ្ងរ​បន្ថែមទៀត​នោះទេ​៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close