ទោចក្រយានយន្ត នឹងត្រូវ​ហាម​ឃាត​មិនឱ្យ​ជិះ​លើ​កំពែង​ក្រុង​អង្គរធំ ក្នុង​រមណីយដ្ឋាន​អង្គរ​

​ខេត្តសៀមរាប​៖ ក្នុង​គោលបំណង​ថែរក្សា ការពារ​អភិរក្ស និង​លើក​តម្លៃ​ជាស​កល​នៃ​កំពែង​ក្រុង​អង្គរធំ ក៏ដូចជា​ដើម្បី​ចៀសវាង​ការប៉ះពាល់​ជាយថាហេតុ​ដល់រ​ចនាស​ម្ព​ន្ធ​សំណង់​បុរាណ ពិសេស​គឺ​ជួយ​សម្រួល​ដល់​ការងារ​ជួសជុល​កំពែង​ខ្លោងទ្វារ​តា​កាវ​ដែល​កំពុង​អនុវត្ត​ការងារ​ដោយ​អ្នកជំនាញ​ខ្មែរ​។​

​អាជ្ញាធរ​ជាតិ​អប្សរា សូម​ជូនដំណឹង​ដល់​សាធារណជន​ទាំងអស់ ថា​៖
១. ហាម​បើក​ម៉ូតូ​ឡើងលើ​កំពែង​ក្រុង​អង្គរធំ លើកលែងតែ​ក្នុងករណី​មានការ​អនុញ្ញាត​ពី​អាជ្ញាធរ​ជាតិ​អប្សរា​។​
២. អនុញ្ញាត​ការធ្វើដំណើរ​លើ​កំពែង​ក្រុង​អង្គរធំ​សម្រាប់តែ​អ្នក​ថ្មើរជើង​និង​ធ្វើដំណើរ​ដោយ​កង់​តែប៉ុណ្ណោះ​។ កិច្ចការ​នេះ​ចាប់​អនុវត្ត​ពីថ្ងៃ​ទី​១៧ ខែកុម្ភៈ ឆ្នាំ​២០២១​នេះ​តទៅ​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close