បាតុករ បន្តធ្វើការតវ៉ា ក្រោយមីយ៉ាន់ម៉ា កាត់ផ្តាច់អ៊ីនធើណិត និងដាក់ពង្រាយកងទ័ពនៅទូទាំងប្រទេស
មីយ៉ាន់ម៉ា៖ រដ្ឋាភិបាលយោធាមីយ៉ាន់ម៉ាបានកាត់ផ្តាច់សេវាកម្មអ៊ីនធើណិត និងបានដាក់ពង្រាយកងទ័ពនៅទូទាំងប្រទេសនៅថ្ងៃច័ន្ទនេះ ក្នុងសញ្ញានៃការបង្ក្រាបដ៏គួរឱ្យភ័យខ្លាចចំពោះការធ្វើបាតុកម្មប្រឆាំងរដ្ឋប្រហារ ប៉ុន្តែក្រុមបាតុករនៅតែបន្តប្រមូលផ្តុំដដែលនៅតាមដងផ្លូវនានានៅថ្ងៃចន្ទដដែលនេះ។
រដ្ឋាភិបាលយោធាមីយ៉ាន់ម៉ាបានបង្កើនកិច្ចប្រឹងប្រែង ដើម្បីលុបបំបាត់យុទ្ធនាការមិនគោរពច្បាប់ស៊ីវិល ដែលបាននិងកំពុងកើនឡើង សំដៅទាមទារឲ្យដោះលែងលោកស្រី អោងសាន ស៊ូជី។ ក្រុមឃ្លាំមើល NetBlocks បាននិយាយថា ការផ្តាច់ចរន្តអគ្គិសនីតាមការបញ្ជាពីរដ្ឋ បានធ្វើឱ្យប្រទេសមីយ៉ាន់ម៉ា គ្មានអ៊ីនធើណិតប្រើប្រាស់ស្ទើរតែនៅទូទាំងប្រទេស ។
ហើយការកាត់ផ្តាច់អ៊ីនធើណិតនៅថ្ងៃចន្ទម្សិលមិញ និងសំណើរសុំអោយអ្នកសង្កេតការណ៍អង្គការសហប្រជាជាតិចូលក្នុងប្រទេសនេះ បានធ្វើឡើងភ្លាមៗបន្ទាប់ពីរូបភាពផ្សាយផ្ទាល់ដែលត្រូវបានចែកចាយ លើប្រព័ន្ធផ្សព្វផ្សាយសង្គម បានបង្ហាញពីរថយន្តយោធា និងទាហាន ធ្វើដំណើរឆ្លងកាត់ផ្នែកមួយចំនួនក្នុងប្រទេស៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។