ដើមឆ្នាំ​នេះ​» កម្ពុជា នាំចេញ​ជ័រកៅស៊ូ​ជាង ៥​ម៉ឺន​តោន និង​រកចំណូលបាន​ជា​ង ៨៤​លាន​ដុល្លារ​

​ភ្នំពេញ​៖ យោងតាម​របាយការណ៍​របស់​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ បាន​ឲ្យ​ដឹងថា ក្នុង​ខែមករា ឆ្នាំ​២០២១​នេះ កម្ពុជា បាន​នាំចេញ​ជ័រកៅស៊ូ បាន​ចំនួន ៥២.៧១១​តោន កើនឡើង ៩% ធៀប​ខែមករា ឆ្នាំ​២០២០ ខណៈដែល​ទទួលបាន​ចំណូល​បាន​ពី​វិស័យ​មួយ​នេះ​ជិត ៨៥​លាន​ដុល្លារ​អាមេរិក​។​

​បច្ចុប្បន្ន​កម្ពុជា មាន​ផ្ទៃដី​ផលិតផល​ជ័រកៅស៊ូ​ចំនួន ៤០៤.១៥៩​ហិកតា ក្នុងនោះ​ផ្ទៃដី​ចៀរ​ជ័រ​ចំនួន ២៩២.៤៩៧​ហិកតា ស្មើនឹង ៧២​ភាគរយ និង​ផ្ទៃដី​ថែទាំ​មាន​ចំនួន ១១១.៦៦៣​ហិកតា ស្មើនឹង​២៨​ភាគរយ​។ ក្នុង​ខែមករា​នេះ តម្លៃ​ជ័រកៅស៊ូ​ជា​មធ្យម​មានតម្លៃ ១.៦០៣​ដុល្លារ ក្នុង ១​តោន​។ ដូច្នេះ​ចំណូល​បាន​ពី​ការនាំចេញ​ជ័រកៅស៊ូ ក្នុង​ខែមករា ឆ្នាំ​២០២១​នេះ មាន​ចំនួន ៨៤,៤៩​លាន​ដុល្លារ​អាមេរិក​។​

​សូមជម្រាបថា នៅក្នុង​ឆ្នាំ​២០២០ កម្ពុជា​បាន​នាំចេញ​ជ័រកៅស៊ូ​ជាង ៣៥​ម៉ឺន​តោន ទទួលបាន​ចំណូល​ជាង ៤៨២​លាន​ដុល្លារ​អាមេរិក​។ ជ័រកៅស៊ូ​កម្ពុជា បាន​នាំចេញ​ទៅកាន់​ប្រទេស​ចិន វៀតណាម សិង្ហ​បុរី និង​ម៉ាឡេស៊ី​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close