មន្ត្រីជំនាញ រកឃើញថ្នាំពេទ្យជិត ៣០០កេស ពុំមានលិខិតអនុញ្ញាត
ភ្នំពេញ៖ កាលពីថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២១ ក្រុមការងារចំពោះកិច្ច ក.ប.ប. រាជធានីភ្នំពេញ ដោយមានការសហការជាមួយមន្ត្រីនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច និងមន្ត្រីនៃមន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានចុះត្រួតពិនិត្យទីតាំងស្តុកថ្នាំពេទ្យមួយកន្លែង។
ជាលទ្ធផល មន្ត្រីជំនាញរកឃើញថាផលិតផលថ្នាំពេទ្យ ចំនួន ២៩៤កេសទាំងនោះពុំមានលិខិតអនុញ្ញាតពីក្រសួងសុខាភិបាលនោះទេ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។