ក្រសួង​ធនធានទឹក សូម​ឲ្យប្រុងប្រយ័ត្នបាតុភូត​ខ្យល់​កន្ត្រាក់ ចាប់ពី​ថ្ងៃនេះ ដល់​ថ្ងៃទី​២៣ ខែកុម្ភៈ​

​ភ្នំពេញ​៖ ក្រសួង​ធនធានទឹក និង​ឧតុនិយម បានចេញ​សេចក្តីជូនដំណឹង ស្តីពី​ស្ថានភាព​ធាតុអាកាស​នៅ​កម្ពុជា ចាប់ពី​ថ្ងៃនេះ​ដល់​ថ្ងៃទី ២៣ ខែធ្នូ ឆ្នាំ​២០២១​។​

​ក្រសួង បាន​បញ្ជាក់ថា ទ្រនុង​សម្ពាធ​ខ្ពស់ បាននិងកំពុង​មាន​ឥទ្ធិពល​មកលើ​ប្រទេស​កម្ពុជា ពេញ​ក្នុង​មួយ​សប្តាហ៍​នេះ​។ ស្ថានភាព​បែបនេះ នឹងធ្វើ​ឲ្យ​៖

១៖ បណ្តា​ខេត្ត​នៅ​តំបន់​វាលទំនាប​កណ្តាល​៖
* សីតុណ្ហភាព​អប្បបរមា មាន​ពី​១៨-២១ អង្សា​សេ​
* សីតុណ្ហភាព​អតិបរមា មាន​ពី​៣០ -៣៣ អង្សា​សេ​
* ថ្ងៃទី​១៨-១៩ ខែកុម្ភៈ មាន​ខ្យល់​កន្ត្រាក់​ល្បឿន​បង្គួរ នៅ​ទំនាប​កណ្តាល​។​

២៖ បណ្តា​ខេត្ត​ជាប់​ជួរ​ភ្នំ​ដងរែក និង​ខ្ព​ស់រាប​ឦសាន​
* សីតុណ្ហភាព​អប្បបរមា មាន​ពី​១៧-២០​អង្សា​សេ​
* សីតុណ្ហភាព​អតិបរមា មាន​ពី​៣០-៣៣​អង្សា​សេ​
* នៅ​ថ្ងៃទី​១៧-២០ ខែកុម្ភៈ មាន​ខ្យល់​កន្ត្រាក់​ល្បឿនខ្លាំង នៅ​ខ្ពង់រាប​ខាងកើត​។​

៣៖ តំបន់​មាត់សមុទ្រ​
* សីតុណ្ហភាព​អប្បបរមា មាន​ពី ១៩-២២ °C
* សីតុណ្ហភាព​អតិបរមា មាន​ពី ២៩-៣២ °C
* នៅ​ថ្ងៃទី​១៨-១៩ ខែកុម្ភៈ មាន​ខ្យល់​កន្ត្រាក់​ល្បឿន​បង្គួរ ជាមួយនិង​រលក​មាន​កម្ពស់​មធ្យម​នៅ​
​ខេត្តកោះកុង និង​តំបន់ឆ្នេរ​។​

​ជាមួយគ្នានេះ ក្រសួង​បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ និង​ពិសេស​វីរៈ​កងទ័ព​រស់នៅ​តំបន់​ជួរ​ភ្នំ​ដងរែក ខ្ពង់រាប​ខាងកើត និង​តំបន់​មាត់សមុទ្រ សូម​បង្កើន​ការយកចិត្តទុកដាក់​ថែរក្សា សុខភាព​ចំពោះ​អាកាសធាតុ​ត្រជាក់​បន្តិចបន្តួច នាពេល​ព្រឹក ជាមួយនឹង​ខ្យល់​កន្ត្រាក់ និង​រលក​សមុទ្រ មាន​កម្ពស់​ជា​មធ្យម​៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close