ក្រុមការងារថ្នាក់កណ្តាលចុះជួបនិងនាំយកអំណោយចែកជូនដល់ពលរដ្ឋក្រីក្រនៅឃុំជេីងគោ
ព្រះសីហនុ ៖ កាលពីថ្ងៃអាទិត្យ 4រោច ខែបឋមសាឍ ឆ្នាំចសំរិទ្ធិស័ក ព.ស 2562 ត្រូវនិងថ្ងៃទី01 ខែកក្កដា ឆ្នាំ2018 ក្រុមកាងារថ្នាក់កណ្តាលចុះជួយឃុំជើងគោ ដែលដឹកនាំដោយឯកឩត្តម ចៅ យុត្តិបុត្រ តំណាងអោយឯកឩត្តមសេនីយ ប៉ុល សារឿន ប្រធានគណះពង្រឹងនិងចុះជួយខេត្តព្រះសីហនុ រួមនិងឯកឩត្តមអ្នកឩកញ៉្ញា ផៃ ប៊ុនវណ្ណះ តំណាងអោយឯកឩត្តម ជាម ហឹម និងឯកឩត្តម យន្ត មីន ប្រធានគណះបក្សខេត្តបានចុះសាកសួរសុខទុកនិងនាំយកអំណោយដ៌ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន ប្រធានគណះបក្សប្រជាជនកម្ពុជានិងសម្តេចកិត្តិព្រឹទ្ឌបណ្ឌិតប៊ុន រ៉ានី ហ៊ុន សែន ទៅចែកជូនប្រជាពលរដ្ឌទីទ័លក្រចំនួន5គ្រួសារមកពីបីភូមិ។
នៅក្នុងពិធីចែកអំណោយនិងសួរសុខទុកឯកឩត្តម ចៅ យុត្តិបុត្រ និងឯកឩត្តមអ្នកឩកញ៉្ញា ផៃ ប៊ុនវណ្ណះ បានពាំនាំការសួរសុខទុកពីសំណាក់ប្រមុខរាជរាដ្ឌាភិបាលកម្ពុជាសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនិងជាប្រធានគណះបក្សប្រជាជនកម្ពុជា តែងតែគិតគូរពីជីវភាពនិងសុខភាពរបស់ប្រជាពលរដ្ឋជានិច្ចទោះបីជាប់រវល់យ៉ាងណាក៏ដោយ ក៏ថ្នាក់ដឹកនាំមិនភ្លេចពីបងប្អូនឡើយក្នុងគ្រប់រូបភាពនិងគ្រប់កាលះទេសះដោយចាត់អោយតំណាងរបស់លោកចុះជួបប្រជាពលរដ្ឋគ្រប់ពេលវេលា។
នៅក្នុងថ្ងៃនោះដែរ សម្តេចតេជោ ហ៊ុន សែន បានផ្តាំផ្ញើរសូមអោយបងប្អូនត្រូវរស់នៅស្អាតជានិច្ច ហូបស្អាត ផឹកទឹកស្អាតនិងអនាម័យដើម្បីសុខភាពនិងសូមអោយបងប្អូនត្រូវទៅបោះឆ្នោតអោយបានគ្រប់ៗគ្នានៅថ្ងៃទី29 ខែកក្កដា ឆ្នាំ2018 ខាងមុខបោះឆ្នោតជូនគណះបក្សប្រជាជនកម្ពុជារូបសញ្ញាទេវតាបាចផ្កានិងមានលេខរៀងទី20ងាយគូសនិងងាយចាំ។
ក្នងពិធីនេះផងដែរឯកឩត្តមអ្នកឩកញ្ញ៉ា ផៃ ប៊ុនវណ្ណះ និងឯកឩត្តម ចៅ យុត្តិបុត្រ និងអាជ្ញាធរភូមិឃុំបានចែកអំណោយជូនប្រជាពលរដ្ឋទីទ័លក្រចំនួន5គ្រួសារមកពីបីភូមិគឺភូមិចំការកៅស៊ូ ភូមិត្រពាំងមូល នឹងភូមិជើងគោដោយក្នុងមួយគ្រួសារទទួលបានអង្ករ100គីឡូ ទឹកត្រីពីរយួរ ទឹកសីអីុវពីរយួរ មីពីរកេះ ប៊ីចេងពីរកញ្ចប់ តង់មួយ ទឹកដោះគោពីរកេស អាវយឺតនិងមួកគណះបក្សចំនួនពីរព្រមទាំងថវិការសែសិបមឺុនរៀល(400000៛)ផងដែរ។
នៅក្នុងពិធីសាកសួរសុខទុកនិងចុះពង្រឹងបក្សពីរបៀបគូសសន្លឹកឆ្នោត ឆ្លៀតពេលនេះក្រុមការងារថ្នាក់កណ្តាលចុះជួយឃុំជើងគោក៏បានធ្វើការក្រើនរំលឹកអោយបងប្អូនប្រជាពលរដ្ឌទាំងអស់កុំភ្លេចទៅបោះឆ្នោតនៅថ្ងៃទី29 ខែកក្កដា ឆ្នាំ2018 ខាងមុខអោយបានគ្រប់ៗគ្នានិងត្រូវបោះឆ្នោតជូនគណះបក្សប្រជាជនកម្ពុជាជែលមានរូបទេវតាបាចផ្កានិងមានលេខរៀងទី20ដើម្បីអោយសម្តេចតេជោ ហ៊ុន សែន បន្តដឹកនាំប្រទេសបន្តទៅទៀតនិងការកសាងប្រទេសជាតិអោយមានការរីកចម្រើនជាលំដាប់។
ទន្ទឹមនឹងនោះដែរ ឯកឩត្តម ចៅ យុត្តិបុត្រ និងឯកឩត្តមអ្នកឩកញ្ញ៉ា ផៃ ប៊ុនវណ្ណះ បានសំណូមពរប្រជាពលរដ្ឋកុំជឿពាក្យញុះញ៉ង់របស់ជនអគតិមួយចំនួននៅក្រៅប្រទេសជាពិសេសទណ្ឌិត សម រង្សី ដែលប៉ុនប៉ងធ្វើរដ្ឋប្រហារនិងលាបពណ៌មកលើសម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរាដ្ឌាភិបាលស្របច្បាប់ដែលកើតចេញពីការបោះឆ្នោតរបស់ប្រជាជនកម្ពុជា៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។