អគ្គនាយកដ្ឋាន​កសិក​ម្ម បិទ​កិច្ចប្រជុំ​បូកសរុប​លទ្ធផល​ការងារ​ឆ្នាំ​២០២០ និង​លើក​ទិសដៅ​ការងារ​ឆ្នាំ​២០២១

​ភ្នំពេញ​៖ នៅ​ទីស្តីការក្រសួង កាលពី​រសៀល​ថ្ងៃទី​១៦ ខែកុម្ភ​: អគ្គនាយកដ្ឋាន​កសិក​ម្ម បានរៀបចំ​ពិធី​បិទ​កិច្ចប្រជុំ​បូកសរុប​លទ្ធផល​ការងារ​ឆ្នាំ​២០២០ និង​លើក​ទិសដៅ​ការងារ​ឆ្នាំ​២០២១ ក្រោម​អធិបតីភាព ឯកឧត្តម វេ​ង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់​។​

​ក្នុងឱកាស​នោះ ឯកឧត្តម​រដ្ឋមន្ត្រី បាន​កោតសរសើរ និង​វាយតម្លៃ​ខ្ពស់​ចំពោះ​ថ្នាក់ដឹកនាំ និង​មន្ត្រី​នៃ​អគ្គនាយកដ្ឋាន​កសិកម្ម​ដែល​បាន​ខិតខំ​បំពេញភារកិច្ច​យ៉ាងសកម្ម​ប្រកបដោយ​វិជ្ជាជីវ និង​មាន​ស្មារតី​ទទួលខុស ត្រូវ​ខ្ពស់​ក្នុងការ​អនុវត្ត​តួនាទី​របស់ខ្លួន សម្រេច​ទទួលបាន​លទ្ធ​ផល​គួរ​ជាទី​មោទន​។

​សមិទ្ធផល​នេះ បាន​ឆ្លុះបញ្ចាំង​ឲ្យ​ឃើញ​ពី​ឆន្ទ​:​មោះមុត​ក្នុងការ​ដឹកនាំ គ្រប់គ្រង សាមគ្គី​ផ្ទៃក្នុង និង​សហការ​អនុវត្ត​គោលនយោបាយ ផែនការ​អភិវឌ្ឍ​វិស័យ​កសិកម្ម ២០១៩-២០២៣ សមស្រប​តាម​បរិបទ​នៃ​វិបត្តិ​ជំងឺឆ្លង​កូ​វីដ​-១៩ ការរីកចម្រើន​ផ្នែក​បច្ចេកវិទ្យា​កសិកម្ម​ថ្មីៗ ការប្រកួតប្រជែង​ទីផ្សារ បរិ​យា​ប័ន និង​ការប្រែប្រួល​អាកាសធាតុ​។

​ឯកឧត្តម​រដ្ឋមន្ត្រី បាន​ថ្លែងអំណរគុណ និង​វាយតម្លៃ​ខ្ពស់​ចំពោះ​ឆន្ទ​: និង​ឧ​ត្ត​ម​គតិ​នេះ ហើយ​លោក​សង្ឃឹម​និង​ជឿជាក់ថា កិច្ចសហប្រតិបត្តិការ​នេះ​នឹង​បន្ត​ពង្រឹង និង​ពង្រីក​ឱ្យ​កាន់តែ​ល្អប្រសើរ​ថែមទៀត​ក្នុង​ឆ្នាំ​២០២១៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close