រាជរដ្ឋាភិបាល គ្រោង​ស្ថាបនា​ស្ពានបេតុង ១​ខ្សែ​ទៀត ឆ្លងកាត់​ទន្លេបាសាក់

​ភ្នំពេញ​៖ នា​ព្រឹក​ថ្ងៃទី​១៧ ខែកុម្ភៈ ឆ្នាំ​២០២១​នេះ ឯកឧត្ដម ឃួ​ង ស្រេង អភិបាល នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ បាន​ដឹកនាំ​មន្ទីរជំនាញ​ពាក់ព័ន្ធ និង​មន្ត្រី​ជំនាញ​រដ្ឋបាល​រាជធានី​ភ្នំពេញ ចុះ​ពិនិត្យ​ទីតាំង​ដាក់​សាឡាង​ឆ្លងកាត់​ពី​តំបន់​ច្បារអំពៅ​មកកាន់​កោះ​ពេជ្រ ដើម្បី​រំដោះ​ការកកស្ទះ ដែល​សព្វថ្ងៃនេះ​កំពុងតែ​ជួបនឹង​បញ្ហា​ការកកស្ទះ​ចរាចរណ៍ ខ្លាំង​ត្រង់ចំនុច​ស្ពាន​ព្រះមុនីវង្ស (​ស្ពាន​ច្បារអំពៅ )​។​

​ហើយ​នាពេល​ឆាប់ៗ ខាងមុខនេះ រដ្ឋបាល​រាជធានី​ភ្នំពេញ គ្រោង​នឹង​ស្ថាបនា​ស្ពានបេតុង​មួយ​ខ្សែ​បន្ថែម ឆ្លងកាត់​ទន្លេបាសាក់ ដើម្បី​ធ្វើឱ្យ​លំហូរ​ចរាចរណ៍​ក្នុង​តំបន់​នេះ​ល្អប្រសើរ​៕​
   

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close