យោធាមីយ៉ាន់ម៉ា ធានាថា នឹងរៀបចំការបោះឆ្នោតឡើងវិញ
មីយ៉ាន់ម៉ា៖ យោធាមីយ៉ាន់ម៉ាបានធានាអះអាងជាថ្មីថា ខ្លួននឹងរៀបចំការបោះឆ្នោតឡើងវិញ និង ប្រគល់អំណាចទៅដល់គណបក្សដែលឈ្នះ ហើយបានបដិ សេធថា ការទម្លាក់រដ្ឋាភិបាលដែលជាប់ឆ្នោតនោះ គឺជារដ្ឋប្រហារ និងបានថ្កោលទោសចំពោះក្រុមបាតុករដែលបានបង្កឲ្យមានអំពើហិង្សា និងបំភិតបំភ័យមន្ត្រីរដ្ឋាភិបាលផងដែរ។
មន្ត្រីជាន់ខ្ពស់យោធាមីយ៉ាន់ម៉ា លោកឧត្តមសេនីយ៍ទោ ហ្សរ មីន ថាន់ ជាអ្នកនាំពាក្យនៃក្រុមប្រឹក្សារដ្ឋមីយ៉ាន់ម៉ា ដែលកំពុងកាន់អំណាចបណ្តោះអាសន្ន បាននិយាយនៅថ្ងៃអង្គារនេះថា គោលបំណងរបស់យើង គឺរៀបចំការបោះឆ្នោត និងប្រគល់អំណាចដល់គណបក្សដែលឈ្នះ… យើងធានាថា ការបោះឆ្នោតនឹងត្រូវធ្វើឡើង ។ យ៉ាងណាមិញ យោធាមីយ៉ាន់ម៉ានៅតែមិនទាន់ប្រកាសនៅឡើយទេថា ការបោះឆ្នោតជាថ្មីនឹងប្រព្រឹត្តទៅនៅពេលណានោះ ។
ឆ្លើយតបចំពោះសំនួរអំពីការឃុំខ្លួនម្ចាស់ពានរង្វាន់ណូបែលសន្តិភាព លោកស្រី អោងសាន ស៊ូជី និងលោកប្រធានាធីបតី វីន ម្យីនត៍ វិញ អ្នកនាំពាក្យយោធារូបនេះបានត្រឹមបញ្ជាក់ថា យោធានឹងធ្វើអ្វីៗគ្រប់យ៉ាងដោយស្របទៅតាមរដ្ឋធម្មនុញ្ញ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។