ថ្ងៃនេះ កម្ពុជា រកឃើញ​អ្នកដំណើរ​មកពី​ក្រៅប្រទេស ៤​នាក់ ឆ្លង​កូ​វីដ​១៩

​ភ្នំពេញ​៖ ក្រសួងសុខាភិបាល នៅ​ព្រឹក​ថ្ងៃទី​១៨ ខែកុម្ភៈ ឆ្នាំ​២០២១​នេះ បានចេញ​សេចក្តីប្រកាស​ព័ត៌មាន បញ្ជាក់​ពី​ការរកឃើញ​អ្នក​ឆ្លង​ជំងឺ​កូ​វីដ​១៩ ថ្មី​ចំនួន​០៤​នាក់ ដែលជា​អ្នកធ្វើដំណើរ​មកពី​បរទេស ខណៈ​អ្នកជា​សះស្បើយ​មិនមាន​នោះទេ​។​

​ក្រសួង​បញ្ជាក់ទៀតថា អ្នក​ឆ្លង​កូ​វីដ​១៩ ថ្មី​ទាំង​៤​នាក់ ដែលជា​អ្នកធ្វើដំណើរ​មកពី​បរទេស​នោះ រួមមាន​៖ បុរស​ស្ត្រី ជនជាតិ​ឥណ្ឌូណេស៊ី​ចំនួន ២​នាក់​, ស្ត្រីជន​ជាតិចិន​ម្នាក់ និង​បុរស​ជនជាតិ​ស្វី​សម្នាក់​។ ដោយ​លទ្ធផល​ធ្វើតេស្ត​វត្ថុ​សំណាក​របស់​បុគ្គល​ទាំង ៤​នាក់​នេះ គឺ​វិជ្ជមាន​វីរុស​កូ​វីដ​-១៩ ហើយ​បច្ចុប្បន្ន​អ្នកជំងឺ​ត្រូវបាន​ដាក់ឱ្យ សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​។​

​សូម​ជ​ម្រ​ប​ថា គិត​ត្រឹម​ព្រឹក​ថ្ងៃទី​១៨ ខែកុម្ភៈ ឆ្នាំ​២០២១​នេះ កម្ពុជា​បាន​រកឃើញ​អ្នក​ឆ្លង​កូ​វីដ​១៩ សុ​រប​ចំនួន​៤៨៣​នាក់ ក្នុងនោះ​អ្នកជំងឺ ៤៧០​នាក់​ព្យាបាល​ជាសះស្បើយ និង​អ្នក​ជំ​ង​១៣​នាក់ កំពុង​សម្រាក​នៅ​មន្ទីរពេទ្យ​៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close