នៅចុងខេកុម្ភៈនេះ អាមេរិក នឹងផ្តល់ជំនួយដល់WHO ដើម្បីទប់ស្កាត់កូវីដ១៩
រដ្ឋាភិបាលអាមេរិក នឹងបំពេញតួនាទីរបស់ខ្លួនជាថ្មីឡើងវិញនៅអង្គការសុខភាពពិភពលោកដោយ សម្រេចសងប្រាក់ ដែលអាមេរិកមិនទាន់ផ្តាល់ ឲ្យអង្គការនេះក្នុងសម័យដឹកនាំរបស់អតីតប្រធានាធិបតីត្រាំ។ រដ្ឋមន្ត្រីការបរទេសអាមេរិក លោកAntony Blinken បានប្រកាសថា រដ្ឋាភិបាល ទីក្រុងវ៉ាស៊ីនតោននឹងសងប្រាក់២០០លានដុល្លារដល់អង្គការសុខភាពពិភពលោក WHO នៅមុនខែមីនាឆ្នាំ២០២១។
លោកAntony Blinken បានប្រកាសនៅក្នុងកិច្ចប្រជុំអង្គការសហប្រជាជាតិ កាលពីថ្ងៃទី ១៧ខែកុម្ភៈថា «ថ្ងៃនេះខ្ញុំពិតជារីករាយដែលបានផ្តល់ព័ត៌មានថា នៅចុងខែ កុម្ភៈនេះ អាមេរិកនិងសងប្រាក់២០០ដុល្លារដល់អង្គការសុខភាពពិភពលោក។ ទាំងនោះជាភារកិច្ចរបស់អាមេរិក »។ លោកAntony Blinken បន្តទៀតថា នេះជាការបំពេញភារកិច្ចត្រូវបង់ហិរញ្ញវត្ថុ ក្នុងនាមជាសមាជិករបស់អង្គការសុខភាពពិភពលោក ដែលជាការធានាជូនដល់អង្គការនេះ ដឹកនាំប្រយុទ្ធប្រឆាំងកូវីដ ១៩ ទូទាំងពិភពលោក។
រដ្ឋមន្ត្រីការបរទេសអាមេរិកបន្តទៀតថា អង្គការអន្តរជាតិ ក្នុងនោះមានអង្គការសហប្រជាជាតិ អង្គការសុខភាពពិភពលោក បានដើរតួនាទីយ៉ាងសំខាន់ ក្នុងការរក្សាសន្តិសុខសណ្តប់ធ្នាប់ ពិភពលោក និងមនុស្សធម៌ ពិសេសក្នុង សង្គ្រាមទប់សា្កត់ ការឆ្លងរាលដាលកូវីដ១៩ ជាសកល។ លោកAntony Blinken បានបញ្ជាក់ទៀតថា ទីក្រុងវ៉ាស៊ីននឹងជួយហិរញ្ញវត្ថុ សម្រាប់កម្មវិធីវ៉ាក់សាំង COVAX របស់អង្គការសុខភាពពិភពលោក ដើម្បីចែកចាយវ៉ាក់សាំងប្រឆាំងកូវីដ១៩ ដល់ប្រទេសក្រីក្រជុំវិញពិភពលោកទទួលបានវ៉ាក់សាំងគ្រប់គ្នា។
រដ្ឋាភិបាលលោកបៃឌិន បាននាំអាមេរិក ចូលជាសមាជិកអង្គការសុខភាពពិភពលោកវិញ ក្រោយចូលកាន់តំណែងនៅថ្ងៃទី២០ខែមរា ឆ្នាំ២០២១។ អតីតប្រធានាធិបតីត្រាំ បានកាត់ជំនួយដល់អង្គការសុខភាពពិភពលោក និងដកអាមេរិកចេញពីអង្គការនេះ ដោយចោទប្រកាន់ថាបាន គាំទ្រប្រទេសចិន លាក់បាំងប្រភពកូវីដ១៩ ។ អាមេរិក ជាប្រទេសដែលបាន ផ្តល់ជំនួយអង្គការសុខភាពពិភពលោក ច្រើនជាងគេបង្អស់លើពិភពលោក ចាប់ពី ២១២-៥១៣លានដុល្លារអាមេរិក ក្នុងមួយឆ្នាំ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។