រកករណីវិជ្ជមានវីរុសកូវីដ-១៩ថ្មី ២៥នាក់ ក្នុងនោះព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ មាន២៣នាក់
ភ្នំពេញ៖ នៅព្រឹក ថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២១ ក្រសួងសុខាភិបាល បានប្រកាសរកឃើញករណីវិជ្ជមានវីរុសកូវីដ-១៩ថ្មីចំនួន ២៥នាក់ និងមិនមានអ្នកជាសះស្បើយ។
ក្រសួង បានបញ្ជាក់ទៀតថា ក្នុងចំណោមអ្នកវិជ្ជមានវីរុសកូវីដ១៩ថ្មីទាំង ២៥នាក់នោះ មាន២នាក់ ជាអ្នកដំណើរមកពីបរទេស និង២៣នាក់ទៀត ជាអ្នកពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ ដែលធ្វើឲ្យកើនឡើង ៩៩នាក់ហើយ
ក្រសួងបញ្ជាក់ទៀតថា ក្នុងចំនួន ២៣នាក់ ជាករណីឆ្លងចូលសហគមន៍ ដែលពាក់ព័ន្ធ «ព្រឹត្តិការណ៍សហគមន៍២០ កុម្ភៈ» នោះ គឺបានរកឃើញវីរុសបម្លែងថ្មី៣ករណី។
សូមជម្រាបថា គិតព្រឹក ថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២១នេះ កម្ពុជា បានរកឃើញអ្នកឆ្លងជំងឺកូវីដ១៩សរុបចំនួន ៥៩៣នាក់ ក្នុងនោះមានបុរស ៣៦២នាក់ ស្រី ២៣១នាក់ ក្នុងនោះមានអ្នកជំងឺព្យាបាលជាសះស្បើយ ៤៧៥នាក់ និងអ្នកកំពុងសម្រាកព្យាបាល ១១៦នាក់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។