នយោបាយមិនចុះសម្រុងគ្នា ជាមូលហេតុបណ្តាលឲ្យពលរដ្ឋអាមេរិកជាង កន្លះលាននាក់ស្លាប់
លោក Anthony Fauci អ្នកឯកទេសស្តីពីជំងឺឆ្លងអាមេរិក បានលើកឡើងថា ការមិនចុះសម្រុងនយោបាយ ក្នុងវិធានការទប់ស្កាត់កូវីដ ១៩ ជាមូលហេតុបណ្តាលឲ្យមានអ្នកស្លាប់ ដោយកូវីដ ១៩ កើនឡើងជាងកន្លះលាននាក់។ នៅក្នុងពិធីកាន់ទុក្ខ គោរពវិញ្ញណក្ខន្ធជនរងគ្រោះដោយកូវីដ ១៩ ប្រធានាធិបតី អាមេរិកចូលបៃឌិន បានអំពាវនាវដល់ពលរដ្ឋ រួមគ្នា សាមគ្គីគ្នា ប្រឆាំងសត្រូវរួមគឺកូវីដ ១៩ ទើបអាចយកឈ្នះបាន។
នៅល្ងាចថ្ងៃទី២២ខែកុម្ភៈ(ពេលវេលាអាមេរិក)ប្រធានាធិបតីអាមេរិក ចូបៃឌិន និង អនុប្រធានាធិបតី លោកស្រី Kamala Harris បានចូលរួមគោរពវិញ្ញាក្ខន្ធ ជនរងគ្រោះស្លាប់ដោយកូវីដ១៩ ជាងកន្លះលាននាក់ ។ នៅទីតាំងនានាទូទាំងប្រទេស អាមេរិក បានបង្ហូតទង់ជាតិ ពាក់កណ្តាល ដើម្បីកាន់ទុក្ខដល់ជនរងគ្រោះ។
លោកបៃឌិន និងភរិយា Jill Biden ព្រមទាំង អនុប្រធានាធិបតី លោកស្រី កាម៉ាឡា ហារីសនិងស្វាមី បានចូលរួមពីធីគោរពវិញ្ញណក្ខន្ធជនរងគ្រោះស្លាបដោយកូវីដ ១៩។ ថ្នាកដឹកនាំកំពូលអាមេរិកទាំងពីររូប បានអំពាវនាវដល់ពលរដ្ឋទាំងអស់ ចំណាយពេល១នាក់ទីក្នុងពេលព្រះអាទិត្យលិច ដើម្បីគោរពវិញាណក្ខន្ធ ជនរងគ្រោះស្លាប់ដោយកូវីដ១៩ ។ អ្នកនាំពាក្យសេតវិមាន លោកស្រី Jen Psaki បានបញ្ជាក់ថា ប្រធានាធិបតីបៃឌិន បានស្នើ បង្ហូតទង់ជាតិត្រឹមពាក់កណ្តាលដើម្បីគោរពវិញ្ញណក្ខន្ធដល់ជនរងគ្រោះ ក្នុងរយៈពេល៥ថ្ងៃ។
ប្រធានាធិបតីបៃឌិនបានប្រកាសថា «នេះជាការបាត់បង់យ៉ាងធំធេង របស់អាមេរិក។ យើងនឹងយកឈ្នះកូវីដ១៩ តាមការសាមគ្គី គោរពការណែនាំ របស់ក្រសួងសុខាភីបាលនឹងចាក់វ៉ាក់សាំង ឲ្យបានគ្រប់គ្នា។ ជាមួយគ្នានេះដែឬ ប្រធានរដ្ឋសភាអាមេរិក លោកស្រី Nancy Pelosi ក៏បានស្នើដល់ មន្ត្រីទាំងអស់នៅក្នុងវិមានកាពីតូល ចំណាយពេល១នាទី ដើម្បីគោរពវិញ្ញណក្ខន្ធ ពលរដ្ឋអាមេរិកដែលស្លាប់ដោយកូវីដ ១៩ ។ បច្ចុប្បន្នអាមេរិក មានករណីឆ្លងកូវីដ១៩ រហូតដល់ទៅ ជាង ២៥លាននាក់ និងស្លាប់ជាង កន្លេះលាននាក់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។