ថ្ងៃនេះ! កម្ពុជា រកឃើញអ្នកឆ្លងកូវីដ១៩ថ្មី ៤០នាក់ ៣៨នាក់ ជាករណីឆ្លង​ក្នុងសហគមន៍

​ភ្នំពេញ​៖ ក្រសួងសុខាភិបាល​កម្ពុ​ជា នៅ​ព្រឹក ថ្ងៃទី​២៤ ខែកុម្ភៈ ឆ្នាំ ២០២១​នេះ បានប្រកាស​រកឃើញ អ្នក វិជ្ជមាន វីរុស កូ​វីដ ១៩​ថ្មី​ចំនួន ៤០​នាក់​បន្ថែមទៀត ក្នុងនោះ​មាន ៣៨​នាក់ គឺជា​ករណី​ឆ្លង​ក្នុង​ព្រឹត្តិការណ៍ សហគមន៍ ២០​កុម្ភៈ និង​មាន​ព្យាបាល​ជាសះស្បើយ​ម្នាក់​។​

​ក្រសួងសុខាភិបាល បញ្ជាក់ទៀតថា អ្នក​ឆ្លង ក្នុង​សហគមន៍ ចំនួន ៣៨​នាក់​ថ្មី​នេះ គឺមាន​ជនជាតិ​ចិន ចំនួន ៣៥​នាក់ ជនជាតិ​វៀតណាម​ចំនួន ២​នាក់ និង ជនជាតិខ្មែរ​១​នាក់ រីឯ​២​នាក់​ទៀត ជា​ករណី​នាំចូល​មកពី​បរទេស​។

​សូមជម្រាបថា គិត​ត្រឹម​ព្រឹក​ថ្ងៃទី​២៤ ខែកុម្ភៈ ឆ្នាំ ២០២១​នេះ កម្ពុជា បាន​រកឃើញ​ករណី ឆ្លង​វីរុស កូ​វីដ​១៩ សរុប​ចំនួន ៦៣៣​ករណី ក្នុង​ព្យាបាល​ជាសះស្បើយ ៤៧៦​នាក់ និង​កំពុង​សម្រាក​ព្យាបាល ១៤២​នាក់ និង​កំពុង​ប្រកាស​តាមរក ១៥​នាក់​។ ហើយ​សម្រាប់​អ្នក​ឆ្លង​ក្នុង​ព្រឹត្តិការណ៍ សហគមន៍ ២០​កុម្ភៈ គឺ​កើន​សរុប​ចំនួន ១៣៧​នាក់​ហើយ​៕​

 

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close