ក្រសួងបរិស្ថាន ថត​បាន​សត្វព្រៃ​កម្រ​ជាច្រើន​ប្រភេទ នៅ​ដែនជម្រកសត្វព្រៃ​ភ្នំ​សំ​កុស ខេត្តពោធិសាត់

​ខេត្តពោធិសាត់​៖ នៅ​ពាក់កណ្ដាល​ឆ្នាំ​២០២០ មកដល់​បច្ចុប្បន្ន ​នាយកដ្ឋាន​អភិរក្ស ដីគោក​ខាងត្បូង​បឹង​ទន្លេសាប បាន​សហការ​ជាមួយ អង្គការ​សម្ព័ន្ធ​សត្វព្រៃ និង​ធម្មជាតិ (Wild Earth Allies) និង​មន្ទីរ​បរិស្ថាន​ខេត្តពោធិសាត់ ចុះ​សិក្សា​ស្រាវជ្រាវ​សត្វព្រៃ តាមរយៈ​ការដាក់​ម៉ាស៊ីនថតរូប​ស្វ័យប្រវត្តិ (Camera-trap) ចំនួន​៩​គ្រឿង នៅ​ដែនជម្រកសត្វព្រៃ​ភ្នំ​សំ​កុស ភូមិសាស្ដ្រ​ខេត្តពោធិសាត់ កា​សិក្សា​ជ្រាវ​បានទទួល​លទ្ធផល​សំខាន់ៗ ដូចជា​៖ ថត​បាន ដំរីព្រៃ ខ្ទីង ឈ្លុស ស្វា​ព្រាម ស្វា​ត្រោស ឆ្កែព្រៃ ឃ្លាឃ្មុំ​ធំ ស្ការ​ធំ ក្ងោក កុក​ពាក់​អំបោះ និង​ប្រភេទ​សត្វព្រៃ​មួយចំនួនទៀត​។

មាន​សត្វ​ជាច្រើន​ទៀត ដែល​មិនទាន់​ថត​បាន​ដោយសារ​ការខ្វះខាត​ម៉ាស៊ីន​ថត ហើយ ក្រុមការងារ​សិក្សា​ស្រាវជ្រាវ​នឹងដាក់​ម៉ាស៊ីនថតរូប​ស្វ័យប្រវត្តិ​បន្ថែមទៀត​នៅពេល​ឆាប់ៗ​ខាងមុខនេះ​។ ​សូមជម្រាបថា ទិន្នន័យ​ពី​ការសិក្សា​ស្រាវជ្រាវ​នេះ​និង​យកមកប្រើ​ប្រាស់​សម្រាប់​ជា​ផ្នែក​មួយ​ក្នុង​ការកំណត់​តំបន់​គ្រប់គ្រង​ដែនជម្រកសត្វព្រៃ​ភ្នំ​សំ​កុស ជាពិសេស​ការកំណត់​តំបន់​ស្នូល​និង​តំបន់​អភិរក្ស​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close